ជាតិ
២៥ខេត្ត/រាជធានី
ហាង «​កាហ្វេ​សន្តិភាព​» ផ្ដល់ឱកាស​ការងារ​ដ​ល់​ក្មេង​ក្រីក្រ​ជនជាតិដើម​ភាគតិច​
19, May 2019 , 11:54 am        
រូបភាព
​មណ្ឌលគិរី​៖ ហាង «​កាហ្វេ​សន្តិភាព​» កំពុងបើក​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទី​ខេត្ត​មួយចំនួនទៀត ដូចជា មណ្ឌលគិរី ត្បូងឃ្មុំ និង សៀមរាប​។ លោក យស់ ចាន់ថា ម្ចាស់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​ប្រចាំ​កម្ពុជា ដែល​កំពុងដំណើរការ​ហាង​យីហោ «​កាហ្វេ​សន្តិភាព​» បាន​លើកឡើងថា ហាង​របស់លោក បានផ្ដល់​ឳ​កាស​ការងារ​ដល់​ក្មេងៗ​ជនជាតិដើម​ភាគតិច​ព្នង និង​ជនជាតិដើម​កាត់​ឡាវ ។



«​យើង​មាន​ហាង​បាយ និង​ហាង​កាហ្វេ​។ យើង​ចង់​ជួយ​អ្នកក្រីក្រ​ជនជាតិដើម​ដែល​ខ្វះ​ការងារ​ធ្វើ ដូច្នេះ​ក្រុមហ៊ុន ផ្ដល់​ការងារ​សម្រាប់​ពួកគាត់ និង​កន្លែង​ស្នាក់នៅ​»​។ នេះ​ជាការ​អះអាង​របស់លោក យស់ ចាន់ថា ដែល​ប្រាប់​សារព័ត៌មាន ថ្មីៗ​។ លោក បន្តថា ហាង​របស់លោក នឹង​ផ្ក​ល់​កន្លែង​ស្នាក់នៅ និង​អាហារ​ដល់​ជនជាតិដើម​ភាគតិច​ដែល​មកពី​ខេត្តមណ្ឌលគិរី​។​


 
​លើសពីនេះ លោក ចាន់ថា ក៏បាន​ជួយ​ផ្គត់ផ្គង់​ថ្លៃ​សិក្សា​បន្ថែម​ដល់​ក្មេងៗ​ជនជាតិដើម​ភាគតិច​ព្នង ដើម្បី​មាន​ឳ​កាស​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​។ លោក ចាន់ថា បាន​បញ្ជាក់ថា លោក​នឹង​ជួយ​ផ្គង់​ផ្គង់ ការសិក្សា​ដល់​ក្មេង​ជនជាតិដើម ភាគតិច​ព្នង​៣​នាក់​ក្នុង​១​ឆ្នាំ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។  ក្រោម​ការជួយជ្រោមជ្រែង​ពី អង្គការ KOICA និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ លោក ចាន់ថា គ្រោង​បើក​សាខា​គ្រប់ បណ្ដា​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ ហើយ​ហាង​កាហ្វេ​របស់លោក​បញ្ជា​ទិញ តែ​កាហ្វេ​សរីរាង្គ​របស់​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​៕ 





 

Tag:
 មណ្ឌលគិរី​
  កាហ្វេ​សរីរាង្គ​
  កា​ហេ​សន្តិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com