ជាតិ
បទសម្ភាសន៍
ម្ដាយ​ឪពុក​ត្រូវយក​កូន​ដែលមាន​អូ​ទី​ស្សឹម​ទៅ​សាលាបង្រៀន​ពិសេស​
20, May 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ មាតាបិតា​ត្រូវតែ​នាំ​កូន​ដែលមាន​អូ​ទី​ស្សឹម ទៅ​សាលាបង្រៀន​ពិសេស​ដែលមាន​ទាំង​កុមារ​ធម្មតា និង​កុមារ​អូ​ទី​ស្សឹម ដើម្បីឱ្យ​ពួកគេ​រៀន​ពី​បំ​ណិ​ន​ជីវិត​ដែល​បាត់បង់​ទៅនោះ​មកវិញ​។ ម្ដាយ​ឪពុក​គួរតែ​ចំណាយពេល​ឱ្យបាន​ច្រើន​បំផុត​ជាមួយ​កូន ជៀស​ជាង​ទុកឱ្យ​ពួកគេ​លេង​ទូរ​សព្ទ​។ ការមើល​ទូរ​សព្ទ​មិន​បណ្ដាលឱ្យ​កូន​កើត​អូ​ទី​ស្សឹម​ទេ តែ​វា​ធ្វើឱ្យ​កុមារ​ខូច​ប្រព័ន្ធ​លូតលាស់​។


 
​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ម្ដាយ​គួរតែ​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀត​ទាត់​។ ជាពិសេស​ស្វាមី ត្រូវតែ​ថ្នមចិត្ត​ភរិយា​ឱ្យបាន​ល្អ​បំផុត និយាយ​ជារួម​អ្វី​គ្រប់យ៉ាង​ត្រូវតែ​ល្អ និង​ការពារ​កុំ​ឱ្យមាន​វិបត្តិ​ក្នុង​គ្រួសារ​។ នេះ​ជាការ​ផ្ដល់យោបល់​របស់​លោក ចាន់ សារិន ប្រធាន​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍​។​
 
​ចង់​ជ្រាប​ឱ្យ​កាន់តែច្បាស់​សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ចាន់ សារិន ប្រធាន​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍​ដូចតទៅ​៖


Tag:
 ជាតិ​
  ចាន់ សារិន​
  អូ​ទី​ស្សឹម​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com