ពីនេះ ពីនោះ
«Brunei» ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​តម្រូវ​ឲ្យ​សរសេរ «​ព្រុយ​ណេ​» មិនមែន «​ប្រ៊ុយណេ​» ឡើយ​
21, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​ពាក្យ «​ប្រទេស​ប្រ៊ុយណេ​» ជា​ពាក្យ​ដែល​មហាជន​ឧស្សាហ៍​ប្រើ​នៅក្នុង​សំណេរ​ទូទៅ​។ ពិតប្រាកដ​ណាស់​ពាក្យ​នេះ​ត្រូវបាន​មហាជន​គ្រប់រូប​សុទ្ធសឹងតែ​ចាត់ទុក​ពាក្យ​នេះ​ត្រឹមត្រូវ​ទៅហើយ​។ បើតាម​ការអនុម័តរ​បស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដែល​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៣​មក ពាក្យ «​ប្រទេស​ព្រុយ​ណេ​» ទើប​ជា​ពាក្យ​ត្រឹមត្រូវ​។ «​ប្រទេស​ព្រុយ​ណេ​» មាន​រាជធានី​ឈ្មោះ​ជា​ផ្លូវការ​ថា «​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់​» (Bandar Seri Begawan)​។

 
​តាមពិតទៅ ព្រុយ​ណេ មានឈ្មោះ​ពេញ​ថា Brunei Darussalam ឬ Negara Brunei Darussalam ជា​ភាសា​ម៉ា​ឡេ ដែល​មានន័យថា «​ជាតិ​ព្រុយ​ណេ ឋាន​សន្តិភាព​»​។ ប៉ុន្តែ​ជាទូទៅ គេ​និយាយ​ហៅ​ដោយ​ខ្លី​ថា «​ព្រុយ​ណេ​» ប៉ុណ្ណោះ​»​។​
 
​សូម្បី​ប្រទេស​ដទៃទៀត​ក៏​នៅមាន​ពលរដ្ឋ​ប្រើ​ខុសពី​ការអនុម័ត​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែរ ដោយ​ពាក្យ​ប្រទេស​ទាំងនោះ​មានដូចជា​ប្រទេស អាមេរិក​,​អា​មេ​រិច ពាក្យ​ដែល​ត្រូវ​គឺ អាម៉េរិក​, ប្រទេស​អាឡឺម៉ង់ ពាក្យ​ដែល​ត្រូវ​គឺ ប្រទេស​អាល្លឺម៉ង់​, ប្រទេស​ឥណ្ឌូនេស៊ី ពាក្យ​ត្រូវ​គឺ ឥណ្ឌូណេស៊ី​, ប្រទេស​សឹង្ហ​បុរី ពាក្យ​ដែល​ត្រូវ​គឺ ប្រទេស​សិង្ហ​បុរី​,​ប្រទេស​ពី​លី​ពី​ន ពាក្យ​ដែល​ត្រូវ​គឺ ហ្វីលីពីន​,​ប្រទេស​អូស​ស្រា្ត​លី ពាក្យ​ដែល​ត្រូវ​គឺ ប្រទេស​អូស្ត្រាលី ជាដើម​៕ 

Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com