អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​Cellcard នាំយក​ការប្រកួត Mobile Legends: Bang Bang មកដល់​ប្រទេស​កម្ពុជា​
20, May 2019 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ 18 ឧសភា 2019៖ ក្រុមហ៊ុន​Cellcard បាន​នាំយក​ហ្គេម​ទូរស័ព្ទ​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ Mobile Legends Southeast Asia Cup មកកាន់​ប្រទេស​កម្ពុជា​។ ការប្រកួត​វគ្គ​ជម្រុះ​របស់ Mobile Legends Southeast Asia Cup បាន​ប្រារព្ធ​ធ្វើ ចាប់ពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​៧​យប់ ថ្ងៃ​សៅរ៍​ទី ១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ផ្សារ​អ៊ី​អន​ម៉​ល​សែន​សុខ​។​
 
​ក្រុម​ចូលរួម​លេង​ទទួលបាន​រង្វាន់​ធំ​រហូតដល់​ទៅ ៦,០០០ ដុល្លារ​អាមេរិក និង​រង្វាន់​ដែលមាន ពី Cellcard Play មានដូចជា Samsung Galaxy S10 + និង​រង្វាន់​ហ្គេម​ដូចជា Mobile Legends skin packs, diamonds និង​របស់របរ​ផ្សេងៗ​ទៀត​ជាច្រើន​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard លោក Ian Watson បាន​មានប្រសាសន៍ថា យើង​បាន​នាំយក​ការប្រកួត​នេះ​មក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បង្កើត​បទពិសោធន៍​លេង​ហ្គេម ដ៏​គួរឱ្យ​រីករាយ​មួយ សម្រាប់​អ្នកលេង​ហ្គេម​ដែល​សុទ្ធសឹង​ជា​យុវជន​វ័យក្មេង និង​អ្នកគាំទ្រ​របស់ Mobile Legends នៅក្នុង​ប្រទេស​។​


 
​យុវជន​វ័យក្មេង​របស់​កម្ពុជា រាប់ពាន់នាក់​បានបង្ហាញ​ខ្លួន និង​ចូលរួម​នៅក្នុង​ការប្រកួត​។ វា​គឺជា​ការប្រកួត​លេង​ហ្គេម​ធំ​បំផុត ដែល​មិន​ធ្លាប់​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
 
​លោក Watson បាន​បន្តថា​៖«​នៅក្នុង​ការប្រកួត​នេះ យើង​មាន​ដាក់​រៀបចំ​ស្តង់​ដែលមាន​ផ្តោត​សំខាន់​លើ​ហ្គេម និង​ផ្តល់ជូន​បទពិសោធ​ន៍ប​ច្ចេក​វិទ្យា VR​និង AR សម្រាប់​អ្នក​ទាំងអស់គ្នា​ដែល​ចង់​សាកល្បង​»​។​
 
​កាលពី​ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន Cellcard ក៏បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Netease Games ដើម្បី​នាំយក Rule of Survival (ROS) ដែលជា​ហ្គេម​មួយ​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ ជាមួយ​អ្នកលេង​ជាង ១.១​លាន​នាក់​រៀងរាល់ខែ និង​កំណើន​អ្នក​លេខ​ថ្មី ៥០​ម៉ឺន​នាក់​រាល់​ខែ អ្នកបង្កើត​ហ្គេម​នេះ មើលឃើញ​ទីផ្សារ​កម្ពុជា គឺជា​ទីតាំង​ព្រំដែន​បន្ទាប់​របស់ខ្លួន​។ ពួកគេ គឺ​កំពុងតែ​រៀបចំ​ឱ្យមាន​មាតិកា​ថ្មីៗ​, ការផ្សព្វផ្សាយ និង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក និង​ការប្រកួត​នៅក្នុង​ប្រទេស​។​


 
Mobile Legends: Bang Bang ត្រូវបាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​ហ្គេម​លេង​ក្នុង​ទូរស័ព្ទដៃ​នៅក្នុង​ឆ្នាំ ២០១៦ ហើយ​អាច​ដំណើរការ​លើ​ប្រព័ន្ធ iOS និង Android​។ វា​គឺជា​ការប្រកួត​ច្រើន​នាក់ ដែលមាន​ក្រុមប្រឆាំង​ពីរ​ប្រកួតប្រជែង នៅក្នុង​សមរភូមិ ដើម្បី​បំផ្លាញ​មូលដ្ឋាន​សត្រូវ ខណៈដែល​ពួកគេ​ការពារ​ខ្លួនឯង​។ វា​បាន​ក្លាយទៅជា​ប្រភេទ​ហ្គេម​ដ៏​ពេញនិយម​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​អាស៊ីអាគ្នេយ៍​។ ហ្គេម​នេះ គឺ​លេង​ដោយ​ឥតគិតថ្លៃ សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទដៃ ដែល មាន​ភាពងាយស្រួល​ចូល​លេង​បាន​ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ហ្គេម​ផ្សេងទៀត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព្រឹត្តិការណ៍​បន្ទាប់ របស់​Cellcard សូម​ចុច Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក​Cellcard Play ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com