អត្ថបទពាណិជ្ជកម្ម
មាន​លុយ​ខ្ទង់ ៣០០ ដុល្លារ ក៏​អាច​ទទួលបាន​ស្មា​ត​ហ្វូ​ន​ដ៏​ខ្លាំង​មួយ​សម្រាប់​ប្រើប្រាស់​ដែរ​
20, May 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ការជ្រើសរើស​ទូរស័ព្ទ​ប្រកបដោយ​ភាព​វៃឆ្លាត​ហើយ កត្តា​តម្លៃ​ក៏​ជា​ចំណុច​ចម្បង​ដែល​ត្រូវ​គិតគូរ​ផងដែរ​។ សំណួរ​បាន​សួរថា ប្រសិនបើ​លោកអ្នក​មាន​លុយ ៣០០$ តើ​អ្នកនឹង​ទិញ​ទូរស័ព្ទ​ប្រភេទ​ណា​យកមកប្រើ​? នេះ​ជា​សំណួរ​មួយ ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ពិចារណា​នៅពេលដែល​ពួកគេ ត្រូវ​ការទិញ​ទូរស័ព្ទ​គ្រប់​ម៉ូ​ឌែ​ល​។
 
​ប្រសិនបើ​យើង​ថ្លឹងថ្លែង​ឲ្យ​ស៊ីជម្រៅ​ទៅ យើង​ឃើញថា​ទូរស័ព្ទ​ដែល​ថ្លៃ គឺ​សំដៅ​ទៅលើ​ទូរស័ព្ទ​ដែលមាន​គុណភាព​ល្អ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ វា​មិន​សុទ្ធតែ​អ៊ីចឹង​ទាំងអស់​ដែរ ព្រោះ​ស្មា​ត​ហ្វូ​ន​ខ្លះ ដែលមាន​តម្លៃ​ល្មមៗ ក៏មាន​គុណភាព​ល្អ មិន​ចាញ់​ទូរស័ព្ទ​ថ្លៃ​ដែរ ហើយ​ចំពោះ​ទូរស័ព្ទ​ដែលមាន​តម្លៃ​ថ្លៃ​វិញ ក៏​មិន​ប្រាកដថា​ធានា​គុណភាព​ល្អ​ដែរ​។ កត្តា​ទាំងអស់​នេះហើយ ដែលជា​ហេតុ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ប្រេន​ប្រេន ជាច្រើន​មានការ​លំបាក ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ទាំង​គុណភាព និង​តម្លៃ​លក់​ចេញ​ម្តងៗ​។​
 
​ជាការ​ពិតណាស់ នៅពេលដែល​លោកអ្នក​ទៅរក​ទិញ​ទូរស័ព្ទ នៅតាម​ហាង​លក់​ទូរស័ព្ទ​នានា ប្រាកដ​ណាស់​មុនដំបូង​លោកអ្នក​ច្បាស់​ជា​សម្លឹងមើល​ទៅលើ​ការ​រចនា​រូបរាង និង ពណ៌​ខាងក្រៅ​របស់​ទូរស័ព្ទ​នីមួយៗ​។ បន្ទាប់មក លោកអ្នក​នឹង​សួរ​អំពី​ទំហំ Camera និង គុណភាព​ថ្ម ថា​តើ​វា​អាច​កាន់​ថ្ម​បានយូរ​ឬ​អត់​? 


 
​នៅទីនេះ យើងខ្ញុំ​អាច​ណែនាំ​ម៉ូ​ឌែ​ល​ថ្មី​មួយទៀត​ដល់​លោកអ្នក នោះ​គឺ​ទូរស័ព្ទ OPPO F11 ស៊េរី​ថ្មី ដែល​អាច​នឹង​ឆ្លើយតប ជាមួយនឹង​អ្វីដែល​លោកអ្នក​ចង់ដឹង និង​ចង់បាន ។ OPPO F11 ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ទាន់សម័យ សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​វា​មាន​ពីរ​ពណ៌ គឹ​ពណ៌ Marble Green និង Fluorite Purple​។ ក្នុងនោះ វា​ក៏មាន​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ (Fingerprint) មិន​ចាញ់​ម៉ូ​ឌែ​ល​ដទៃទៀត​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​វា​មាន​កម្លាំង​ថ្ម រហូតដល់ 4020mAh ព្រមទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 ដែលជា​ភាពងាយស្រួល សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ និង​សម្រាប់​អ្នក​ដែល​និយម​ទស្សនា​វីដេអូ​តាម Youtube និង​នៅលើ Apps នានា​។ ចំណែកឯ​តម្លៃ​របស់​វា​វិញ គឺ​ត្រឹមតែ 299$ ប៉ុណ្ណោះ​។ តម្លៃ​នេះ បើ​ធៀប​ជាមួយនឹង​គុណភាព​នោះ ច្បាស់​ណាស់​ថា វា​គឺជា​តម្លៃ​ដ៏​សមរម្យ​បំផុត ដូរ​ជាមួយនឹង​ទូរ​សព្ទ​ដែលមាន​គុណភាព​ខ្ពស់​នោះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com