កូន​កន្ធាយ​ក្បាល​កង្កែប ២០០​ក្បាល នឹងត្រូវលែង​ចូល​ទន្លេមេគង្គ​
ជាតិ
កូន​កន្ធាយ​ក្បាល​កង្កែប ២០០​ក្បាល នឹងត្រូវលែង​ចូល​ទន្លេមេគង្គ​
20, May 2019 , 5:26 pm        
រូបភាព
រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា
រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា
​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​រដ្ឋបាល​ជលផល គ្រោង​លែង​កន្ធាយ​ក្បាល​កង្កែប​ឬ​ល្មិច ២០០​ក្បាល​ចូលទៅ​ទន្លេមេគង្គ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អង្គការ​WCS នៅ​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៩​។

 
​ការលែង​កូន​កន្ធាយ​កង្កែប ក្នុង​គោលបំណង ដើម្បី​អភិរក្ស​សត្វ​ប្រភេទ​នេះ កុំ​ឲ្យ​ផុត​ពូជ តាមរយៈ​កម្មវិធី​ការពារ​សំបុក ,​តាមដាន​មើល​ការអនុវត្ត​ច្បាប់ ,​ការអប់រំ​និង​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ដល់​អ្នកនេសាទ​និង​សិស្សានុសិស្ស​គ្រប់​តំបន់​។ បច្ចុប្បន្ន​កន្ធាយ​ក្បាល​កង្កែប ដែល​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះថា Pelochelys cantori ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ដោយសារ​កត្តា​គំរាមកំហែង​ពី​មនុស្ស​និង​ធម្មជាតិ​។ សត្វ​ប្រភេទ​នេះ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ 
 
​សកម្មភាព​នៃ​ការ​លែង​កូន​កន្ធាយ​ទាំង​២០០​ក្បាល នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥​ឧសភា ឆ្នាំ​២០១៩ នៅ​កោះ​ពែង ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។ សម្រាប់​អ្នកចូលរួម មាន​មន្ត្រីរដ្ឋបាល​ជលផល ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​៕ 
 



Tag:
 កន្ធាយ​
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com