អត្ថបទពាណិជ្ជកម្ម
ហេ​ហ្គេ​ន ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក​ម្តាយ​សម័យថ្មី ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ
21, May 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​បំបៅកូន​ដោយ​ទឹកដោះ គឺជា​កាដូ​មួយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​ម្តាយ​អាច​ផ្តល់​ទៅ​កូនៗ​ជាទី​ស្រឡាញ់​របស់ខ្លួន ហើយ​កូនៗ​ក៏​អាច​ទទួលបាន​កាដូ ដ៏​អស្ចារ្យ​នេះ​សម្រាប់​ការលូតលាស់​រូបរាងកាយ និង​ខួរក្បាល​របស់​ពួកគេ​ដែរ​។ ប៉ុន្តែ​ក្នុងស្ថានភាព​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន ស្ត្រី​ភាគច្រើន​មិនមាន​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​បំបៅកូន​ដោយ​ទឹកដោះ​នោះទេ ដូច្នេះហើយ​បានជា​ពួកគាត់ ត្រូវការ​ដំណោះស្រាយ​មួយ ដែល​អាច​សម្រួល​ឲ្យ​ខ្លួន​នៅតែ​អាច​បំបៅកូន​ដោយ​ទឹកដោះ ដែលជា​កាដូ​ដ៏​មានតម្លៃ​របស់ខ្លួន​ទៅដល់​កូនៗ​បាន​។ ដប​ទឹកដោះ Hegen គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ម្តាយ​គ្រប់រូប អាច​បំបៅកូន​ដោយ​ទឹកដោះ បើទោះជា​មមាញឹក​នឹង​ការងារ​យ៉ាងណាក៏ដោយ​។​
 
Hegan អាច​»​បូម​-​រក្សាទុក​-​បំបៅ​» ក្នុង​ដប​ទឹកដោះ​តែមួយ ដែល​ធ្វើ​ឲ្យ​ការ​បំបៅកូន ក៏ដូចជា​ការចិញ្ចឹម​បីបាច់​កូន​ជាទី​ស្រឡាញ់ កាន់តែ​ងាយស្រួល​។ លើសពី​ដប​បំបៅ ដប​បូម​ទឹកដោះ និង​ដប​រក្សាទុក​ទឹកដោះ Hegen មាន​មុខងារ​យ៉ាងច្រើន​ទៀត ដូចជា​ដប​ដាក់​ផ្លែឈើ អាហារសម្រន់ បបរ​កិន គ្រាប់​ធញ្ញជាតិ នំ និង​ជា​ដប​ទឹក​ក្មេងៗ សម្រាប់​យកទៅ​សាលា​បាន​ផងដែរ​។ 
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត ពីមុខ​ងារ និង​គុណប្រយោជន៍​របស់​ផលិតផល​ហេ​ហ្គេ​ន សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី សុំ សុវណ្ណ​ណេ​ត ជា​Brand Manager នៃ​ផលិតផល​ដប​ទឹកដោះ Hegen ដូចតទៅ​៖
 
 
​សូមបញ្ជាក់ថា ដប​ទឹកដោះ Hegen ត្រូវបាន​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន និង​ជា​ផលិតផល​មានគុណ​ភាព​ខ្ពស់ ផលិត​នៅ​រោងចក្រ​ស្តង់ដា ISO ពី​ប្រទេស​សិង្ហ​បុរី ដែល​អាច​រក្សា​ទឹកដោះ​ម្តាយ​យ៉ាង​មាន​សុវត្ថិភាព​។ ដប​ទឹកដោះ Hegen អាច​ដោះស្រាយ​បញ្ហា​នេះ​បាន និង​ធ្វើ​ឲ្យ​ការ​បីបាច់ ថែ​ទាំង​ទារក និង​កូនតូចៗ​របស់លោក​អ្នក កាន់តែ​ងាយស្រួល ដោយ​វា​អាច​បូម​-​រក្សា​-​បំបៅ​ក្នុង​ដប​តែមួយ​។ លោកអ្នក​អាច​រក​ជាវ​ផលិតផល Hengen នៅតាម​បណ្តា​ហាង​លក់​សម្ភារ​កុមារ​នៅ​ទូទាំងប្រទេស​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com