ONE Championship
កីឡាជាតិ
ជាតិ
រឿង​ខកចិត្ត និង សប្បាយចិត្ត​បំផុត​នៅ​សង្វៀន ONE: ENTER THE DRAGON
21, May 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​មានរឿង​សប្បាយចិត្ត និង ខកចិត្ត​បំផុត​ចំនួន ៣ នៅ​សង្វៀន ONE: ENTER THE DRAGON ដែល​បានរៀបចំ​នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី ១៧ ខែ ឧសភា កន្លងទៅនេះ​។ កីឡាករ​ម្ចាស់ផ្ទះ CHRISTIAN LEE វាយ​កីឡាករ​ជើង​ខ្លាំង​ជប៉ុន SHINYA AOKI ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​វ័យក្មេង​ជាងគេ​ក្នុង​ក្បាច់គុន​ចម្រុះ ONE Lightweight World Championship​។


 
​ជើង​ខ្លាំង​របស់​ថៃ Yodsanklai IWE Fairtex មិនអាច​ឈានទៅ​ដណ្ដើម​ទឹកប្រាក់ ១ លាន​ដុល្លារ​ពី​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix បានទេ​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​សញ្ជាតិ​បារាំង Samy Sana​។ កីឡាករ​សញ្ជាតិ​ទួ​គី Saygid “Dagi” Guseyn Arslanaliev ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE LIGHTWEIGHT WORLD GRAND PRIX បន្ទាប់ពី​វាយ​កីឡាករ​ម្ចាស់ផ្ទះ​ដ៏​ល្បីល្បាញ Amir Khan ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​១​។ 
 
១- កីឡាករ​ម្ចាស់ Christian Lee ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោកញ្ជ្រៀវ បន្ទាប់ពី​វាយ​កំពូល​កីឡាករ​ជប៉ុន Shinya Aoki  មានបទពិសោធន៍​ច្រើន​ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Lightweight World Champion​។ Aoki ធ្វើបាន​ល្អ​នៅ​ទឹក​ទី​១ ដោយ​ផ្ដួល Lee ទៅនឹង​ក្ដារ​រេញ​ដើម្បី​ប្រើ​ដៃ​គាប​ក្នុង​គោលដៅ​ឲ្យ​តដៃ​លែងកើត​។ យ៉ាងណាក្ដី Lee បានគេច​ផុតពី​ការគាបសង្កត់​នេះ​។ ហើយ Lee ប្រើ​កណ្ដាប់ដៃ​មហា​ទម្ងន់​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​ដើម្បី​បញ្ចប់ Aoki ត្រឹម​ទឹក​ទី​២ តែម្ដង មុន​អាជ្ញាកណ្ដាល​បញ្ឈប់​។ 


 
២-​ជើង​ខ្លាំង​របស់​ថៃ Yodsanklai IWE Fairtex ដែល​មិនដែល​ចាញ់​នៅ​សង្វៀន ONE តាំងពី​ឆ្នាំ ២០១១ មក​នោះ​មិនអាច​ឈានទៅ​ដណ្ដើម​ទឹកប្រាក់ ១ លាន​ដុល្លារ​ពី​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​សញ្ជាតិ​បារាំង​កម្ពស់​ខ្ពស់ Samy Sana​។ Yodsanklai បាន​ព្យាយាម​គំរាមកំហែង​តាមរយៈ​ការ​ទាត់ និង សម្រុកចូល​វ៉ៃ ប៉ុន្តែ​ត្រូវ​រង​ថ្ម​បាក់​ដោយសារ​កណ្ដាប់​យ៉ាងដំណំ និង ងើប​មិន​ចង់​រួច​ជាដើម​។ កម្ពស់​កីឡាករ​ថៃ ដែលមាន​រហស្សនាម​ថា "The Computer Boxing” ទាប​ជាង​ដូច្នេះហើយ ជាហេតុ​នាំ​ឲ្យ​លំបាក​ចូល​ខ្លាំង​លើ​កីឡាករ រហស្សនាម "AK47"​។ ជើង​ខ្លាំង​របស់ ថៃ​មិន​អាចធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​ដួល​លើ​ក្ដារ​សង្វៀន​ជាការ​ស៊ីសង​គ្នា​បានទេ​។ ទីបំផុត អាជ្ញាកណ្ដាល​ប្រកាសថា Yodsanklai ចាញ់​ពិន្ទុ​លើ Samy Sana និង ធ្លាក់​ចេញពី​ការប្រកួត​ដណ្ដើម​ទឹកប្រាក់ ១ លាន​ដុល្លារ​។ 
 
៣- សឹងតែ​មិន​ជឿ​ភ្នែក​ដែល​ចាញ់​លឿន​បែបនេះ​។ កីឡាករ​សញ្ជាតិ​ទួ​គី Saygid “Dagi” Guseyn Arslanaliev ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE LIGHTWEIGHT WORLD GRAND PRIX បន្ទាប់ពី​យក​វាយ​កីឡាករ​ម្ចាស់ផ្ទះ Amir Khan ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​១​។ អ្នកលេង​មកពី ទួ​គី ប្រើពេល​ត្រឹមតែ ២ នាទី និង ៥៦ វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​កីឡាករ​ម្ចាស់ផ្ទះ ដោយ​ការប្រើ​ក្បាច់​ដៃ អុ​ប​ប៉េ​គូប ឆ្វេង​ស្ដាំ​រហូតដល់​ដួល​ទៅនឹង​ក្តារ​រេញ​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Saygid រង់ចាំ​អ្នកឈ្នះ​រវាង Timofey Nastyukhin និង Lowen Tynanes នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ 
 
​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix នៅ វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិនទាន់​កំណត់​ថ្ងៃ​នោះទេ ដែល​ក្នុងនោះ​កីឡាករ​ថៃ Petchmorakot Petchyindee Academy  ប្រឈម​នឹង​មិត្ត​រួម​ជាតិ Jo Nattawut ខណៈដែល កីឡាករ​សញ្ជាតិ​បារាំង Samy Sana ជួប​តតាំង​នឹង​កីឡាករ សញ្ជាតិ​រុស្សី Dzhabar Askerov៕ 
 

Tag:
 MMA
  ONE: ENTER THE DRAGON
© រក្សាសិទ្ធិដោយ thmeythmey.com