ជាតិ
សង្គមជាតិ
​ជួសជុល និង​ផ្លាស់ប្តូរ​បរិក្ខារ នាំ​ឲ្យ​សង្កាត់​ជាង​១០​ក្នុង​រាជធានី ត្រូវ​ដាច់​ភ្លើង​រវាង​ថ្ងៃទី​២២-២៦ ខែឧសភា​
23, May 2019 , 8:59 am        
រូបភាព
ប្រភពរូប៖ ពីទំព័រហ្វេសប៊ុក EDC
ប្រភពរូប៖ ពីទំព័រហ្វេសប៊ុក EDC
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា (EDC) នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន​នៅ​តំបន់​មួយចំនួន ក្នុង​សង្កាត់​ចំនួន​១២ នៅ​រាជធានី​ភ្នំពេញ  ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែឧសភា​។ ការផ្អាក​អគ្គិសនី គឺ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​


 
​បើតាម​សេចក្តីជូនដំណឹង​របស់ EDC  សង្កាត់​ទាំងនោះ​មាន សង្កាត់​ជ្រាយ​ចង្វារ នឹង​ដាច់​នៅ​ថ្ងៃទី​២៣​ឧសភា​។ រីឯ​តំបន់​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២, សង្កាត់​គីឡូម៉ែត្រ​លេខ​៦, សង្កាត់​ច្រាំង​ចំរេះ​ទី​២, សង្កាត់​ឃ្មួញ​, សង្កាត់​ភ្នំពេញ​ថ្មី​, សង្កាត់​គោក​ឃ្លាង​, សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​គោក​រកា EDC នឹង​ដាច់​អគ្គិសនី នៅ​ថ្ងៃទី​២៤​ឧសភា ។​
 
​ដោយឡែក​តំបន់​ក្នុង​សង្កាត់​ចោមចៅ​ទី​១-​ទី​២ EDC នឹង​ផ្តាច់​អគ្គិសនី នៅ​ថ្ងៃទី​២៥-២៦​ឧសភា ឆ្នាំ​២០១៩​។​
 
EDC បញ្ជាក់ថា ការផ្អាក​ចរន្តអគ្គិសនី​ក្នុង​សង្កាត់​ជាង​១០​នេះ គឺជា​ការអនុវត្ត​ទៅតាម​ថ្ងៃ​នីមួយៗ ដែល EDC បានកំណត់​៕

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com