ពីនេះ ពីនោះ
«បាំងខ្លោង» មានន័យខុសពី«បាំងខ្លែង»!
× មានភាគតិចណាស់ដែលដឹងពី«បាំងខ្លោង» និង«បាំងខ្លែង» ថាមានអត្ថន័យ និងរូបរាងខុសគ្នាយ៉ាងមិច។ នៅក្នុងសទ្ទានុក្រមវប្បធម៌ និងវិចិត្រសិល្បៈរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរដែលបោះពុម្ពផ្សាយនៅឆ្នាំ២០១៥ បានបង្ហាញថា «បាំងខ្លោង»និង «បាំងខ្លែង»សម្រាប់សម្គាល់លើគ្រឿងក្បាច់លម្អ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបង្ហាញថា«បាំងខ្លោង» ជាគ្រឿងលម្អស្ថាបត្យកម្មដែលមានទម្រង់ផ្សេងៗសម្រាប់តុបតែងលម្អ នៅលើខ្លោងទ្វារ ឬគោបុរៈប្រាសាទបុរាណ វត្តអារាម និងអគារសាធារណៈ។ បាំងខ្លោងច្រើនមានទម្រង់ដូចជាស្លឹករកា(បច្ចុប្បន្នសា្ថបត្យកររចនាឲ្យមានទម្រង់ផ្សេងៗ។ ឧទាហរណ៍៖ បាំងខ្លោងនៅលើច្រកចេញចូលទីស្តីគណៈរដ្ឋមន្ត្រី។
ដោយឡែក «បាំងខ្លែង» មានក្បាច់លម្អស្ថាបត្យកម្មមួយប្រភេទមានសណ្ឋានបែបបាំងខ្លោង ច្រើនភ្ជាប់នឹងប៉ែកដំបូលអគារ ទ្វារ,បង្អួច,មណ្ឌប ជាដើម។ ឧទាហរណ៍៖ បាំងខ្លែងនៅលើប៉ែកដំបូលអគារទីស្តីការគណៈរដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com