កីឡាជាតិ
ជាតិ
ONE Championship រំពឹង​រក​ចំណូល​លើសពី ១០០ លាន​ដុល្លារ​ឆាប់ៗ​ខាងមុខ
24, May 2019 , 8:39 am        
រូបភាព
ដោយ៖ ស៊ី​ធី 

ONE Championship ដែលជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក រំពឹង​រកបាន​ប្រាក់ចំណូល​លើសពី ១០០ លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើ​យោងតាម​សម្តី​របស់​ថ្នាក់ដឹកនាំ ONE​។​

 
​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ប្រាក់ចំណូល​របស់ ONE Championship មាន​សក្ដានុពល​មកពី​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​។ ចំណូល​ដែល​បានមកពី ONE Championship បានធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​មានតម្លៃ​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​តម្លៃ​នេះ​អាច​នឹង​រីក​កាន់តែ​ធំ​ទៅមុខទៀត​។ 
 
​ប្រាក់ចំណូល​របស់ ONE Championship តម្លៃលើស​ក្រុមហ៊ុន NFL ដោយសារ​មានការ​គាំទ្រ​ប្រមាណ ៤​ពាន់​លាន​នាក់​នៅ​ទ្វីបអាស៊ី ដែលជា​ចំណុច​ពិសេស​ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ឈានដល់​កម្រិត​ខ្ពស់​។ លើសពីនេះ​ទៀត ONE រកចំណូលបាន​ពី​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដូចជា Turner Networks នៅ​អាមេរិក (TNT & B/R Live) ដោយ​ទទួលបាន​អ្នក​ទស្ស​បា​ជិត ៤២ លាន​នាក់​សម្រាប់​សង្វៀន ONE: A NEW ERA​។ លោក Chatri Sityodtong ដែលជា​ស្ថាបនិក​, ប្រធាន​, និង ជា​នាយក​ប្រតិបត្តិ​របស់ ONE Championship រំពឹងថា​ស្ថាប័ន​របស់ខ្លួន​នឹង​ទទួលបាន​អ្នកទស្សនា ៥០ លាន​នាក់​នៅ​ដំណាច់​ឆ្នាំនេះ​។ 
 
​នាយក​ប្រតិបត្តិ Chatri Sityodtong បាន​សង្កត់ធ្ងន់ថា ៖«​កីឡាករ​គឺជា​ដៃគូ​ដ៏​ជោគជ័យ​របស់​យើង ហើយ​វា​ពិតជា​មានន័យ​ជ្រាលជ្រៅ និង តម្លៃ​ណាស់​សម្រាប់ ONE Championship​។ ហ្សែ​ន​(DNA) របស់ ONE Championship មាន​ផ្នត់គំនិត​ឈ្នះ​-​ឈ្នះ (win-win philosophy) ជាមួយ​មនុស្ស​គ្រាប់​ដែល​យើង​ធ្វើការ​ជាមួយ ទោះជា​មិត្ត​រួមការ​ងារ ដៃគូ​ពាណិជ្ជកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ កីឡាករ ឬ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​។ យើង​ត្រូវតែ​ប្រើ win-win philosophy ហើយ យើង​តែងតែ​ដោះស្រាយបាន​ជានិច្ច​ដើម្បី​ឲ្យ​ដៃគូ​របស់​យើង​ជោគជ័យ​ជាមួយគ្នា​»​។ 
 
​ដោយសារតែ​ភាព​រីកចម្រើន​ឥតឈប់ឈរ ONE ដែលជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កំពូល​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ក៏បាន​បើកសម្ពោធ​ជា​ផ្លូវការ​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​អេ​ឡិច​ត្រូវ​និក ហៅ  ONE Esports កាល​ចុងឆ្នាំ ២០១៨ កន្លងទៅ​។ ONE និង Dentsu Inc ដែលជា​ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម​ធំ​បំផុត​របស់​ជប៉ុន​រៀបចំ​ព្រឹត្តិការណ៍ ONE Esports រួមគ្នា​ក្នុង​ឆ្នាំ ២០១៩ នេះ​។ 
 
ONE បានបង្ហាញ​អំពី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​ទ្វីបអាស៊ី​តាមរយៈ ការរួមបញ្ចូល​គ្នា​, ការគោរព​, ភាពថ្លៃថ្នូរ​, សេចក្ដីក្លាហាន​, វិន័យ​, និង ភាព​សន្ដោស​ប្រណី​។ ពី​ពី​ទីស្នាក់ការ​ធំ​នៅ​សិង្ហ​បុរី ONE បច្ចុប្បន្ន​មាន​ការិយាល័យ​នៅ ក្រុង​តូ​ក្យូ​, សៀង​ហៃ​, ប៉េកាំង​, បាងកក​,​ម៉ានីល​, ហ្សា​កាតារ​, និង បេង​ហ្គា​ឡូ​រូ (​ប្រទេស​ឥណ្ឌា​)​។ ស្ថាប័ន​ដែល​វិនិយោគ​ជាមួយ ONE Championship ដូចជា​ក្រុមហ៊ុន Sequoia Capital, Temasek Holdings, GIC, Iconiq Capital, Greenoaks Capital, និង Mission Holdings​។ ONE ទទួល​បានការ​ទស្សនា​មាន​ទិន្នន័យ​ខ្ពស់​តាមរយៈ​ទូរទស្សន៍ និង បណ្ដាញ​សង្គម​ទូទាំង​អាស៊ី​។ 
 
ONE ជា​ប្រភព​នៃ​ការបង្ហាញ​ក្បាច់គុន​ដូចជា មួយ​ថៃ​, Kickboxing, គុន​ចម្រុះ​, កា​រ៉ា​តេ​, ស៊ី​ឡា​ត​, សាន់​ដា​, ឡែ​ត​វេ​, តេ​ក្វាន់​ដូ​, ចំបាប់​, គុន​ខ្មែរ , កុង​ហ្វូ យូ​ដូ និង មាន​ក្បាច់​ជាច្រើន​ទៀត​។ ព្រឹត្តិការណ៍​របស់ ONE រៀបចំ​នៅ​កីឡដ្ឋាន​ធំៗ​ទូទាំង​ទ្វីបអាស៊ី​។ បេសកកម្ម​របស់ ONE គឺ​បង្ហាញ​វីរបុរស​ជា​ក្ដីសង្ឃឹម ការលើកទឹកចិត្ត​, និង ភាពខ្លាំង​ក្លា​។ ដូចគ្នានេះដែរ ជើងឯក​លំដាប់​ពិភពលោក​ក៏ត្រូវ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ទើប​ទទួលបាន​លទ្ធផល​ល្អ និង សម្រេច​គោលដៅ​របស់​ពួកគេ​ក្នុង​ជីវិត​។  ONE នឹង​បង្ហាញ​វីរបុរស​ទាំងនេះ​ទៅកាន់​ពិភពលោក​ក្នុងន័យ​លើកទឹកចិត្ត​ឲ្យ​មនុស្ស​រាប់លាន​នាក់​សម្រេច​ក្ដី​ស្រមៃ​។ តាមរយៈ​ការផ្សព្វផ្សាយ​របស់ ONE គឺ​បង្កើត​ឱកាស​, អបអរសាទរ​ចំពោះ​ជ័យជម្នះ​, បង្កើត​គោលដៅ​,​ជំរុញ​ដល់​ជាតិ​សាសន៍​នីមួយៗ និង ការផ្លាស់ប្ដូរ​ទៅកាន់​ពិភពលោក​។ 
 
​ទ្វីបអាស៊ី​ជាទី​តាំង​នៃ​ក្បាច់គុន​តាំងពី ៥០០០ ឆ្នាំមុន ហើយ​វា​ជា​ពេលដែល​ត្រូវធ្វើ​ឲ្យ​កក្រើក​ឡើងវិញ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​តាមរយៈ​ប្រវត្តិ​ដ៏​អស្ចារ្យ​, វប្បធម៌​, ទំនៀមទម្លាប់​, និង តម្លៃ​របស់ខ្លួន​។ គោលបំណង​របស់ ONE គឺ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ស្គាល់​អាស៊ី​កាន់តែច្បាស់​ក្នុងការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​៕ 
 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com