ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេ​ឡូ​វី​អូ​អេ​៖ អ្នកជំនាញ​ថា​ពលករ​ខ្មែរ​ធ្វើ​បានតែ​ការងារ​ពិបាក កខ្វក់​និង​គ្រោះថ្នាក់​
24, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ទីផ្សារការងារ​ដែល​ព​លករ​ចំណាកស្រុក​ខ្មែរ​អាចធ្វើ​បាន​នៅក្រៅ​ប្រទេស​គឺជា​ប្រភេទ​ការងារ​ពិបាក កខ្វក់ និង​គ្រោះថ្នាក់​ហើយ​ពួកគេ​មិនអាច​ធ្វើ​ការងារ​បច្ចេក​ទេស​ឬ​ជំនាញ​ដោយ​ប្រើ​ចំណេះដឹង​ដែល​បាន​សិក្សា​នៅ​កម្ពុជា​បានឡើយ ដោយសារតែ​ច្បាប់​នៅ​ប្រទេស​សា​ម៉ី​មានការ​កំហិត​ច្បាស់លាស់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សកម្មជន​ពលកម្ម​។ លោក ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​(​សង់​ត្រា​ល់​)​បានបញ្ជាក់​ក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ដោយឡែក​នៅ​កម្ពុជា​មិនទាន់​មានការ​កំហិត​ប្រភេទ​ការងារ​លើ​ជនអន្តោប្រវេសន៍​នៅឡើយ​ទេ​ដែល​ឱ្យ​ពួកគេ​ធ្វើ​ការងារ​តាំងពី​តូចតាច​រហូតដល់​ធំដុំ​បាន​ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​។


 
 

© រក្សាសិទ្ធិដោយ thmeythmey.com