យុវជន ទេព សុវិចិត្រ បង្កើត​យុទ្ធនាការ​៤៥​ថ្ងៃ នៃ​ការយក​អក្សរ​ខ្មែរ​ធ្វើជា​សិល្បៈ​បែប​អភិរក្ស​
ជាតិ
សង្គមជាតិ
យុវជន ទេព សុវិចិត្រ បង្កើត​យុទ្ធនាការ​៤៥​ថ្ងៃ នៃ​ការយក​អក្សរ​ខ្មែរ​ធ្វើជា​សិល្បៈ​បែប​អភិរក្ស​
24, May 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក ទេព សុវិចិត្រ ដែលជា​អ្នកជំនាញ​ផ្នែក​ពុម្ពអក្សរ​ខ្មែរ បាន​បង្កើត​យុទ្ធនាការ ៤៥​ថ្ងៃ​នៃ​អក្សរ​ខ្មែរ ដោយ​យក​អក្សរ​ខ្មែរ​ធ្វើជា​សិល្បៈ​បែប​អភិរក្ស ក្នុង​គោលបំណង​ជំរុញ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ទៅលើ​ពុម្ពអក្សរ​ខ្មែរ​។​

 
​ចង់​ជ្រាប​ឲ្យ​ច្បាស់​សូម​ស្តាប់​កិច្ច​សម្ភាស រវាង​អ្នកសារព័ត៌មានថ្មីៗ ជាមួយ​លោក ទេព សុវិចិត្រ អ្នកបង្កើត​យុទ្ធនាការ​៤៥​ថ្ងៃ​នៃ​អក្សរ​ខ្មែរ ដូចតទៅ​៖ 

 

​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ លោក ទេព សុវិចិត្រ កត់សម្គាល់ថា មហាជន​ទូទៅ​គឺ​សុទ្ធតែ​យល់ដឹង​ពី​របៀប​ប្រើប្រាស់​អក្សរ​ខ្មែរ ប៉ុន្តែ​មាន​ភាគតិច​ណាស់ដែ​លយ​ក​អក្សរ​ខ្មែរ​មក​បង្កើតជា​សិល្បៈ​។ ដោយសារ​មើលឃើញ​ចំណុច​នេះ ទើប​លោក សុវិចិត្រ បង្កើត​យុទ្ធនាការ ៤៥​ថ្ងៃ​នៃ​អក្សរ​ខ្មែរ ដើម្បី​ជំរុញ​ឲ្យ​អ្នក​ដែលមាន​ជំនាញ​ក្រាហ្វិក អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ បង្កើន​ការច្នៃ​អក្សរ​ខ្មែរ​ឲ្យ​កាន់តែ​ច្រើនឡើង ដើម្បី​ឲ្យ​ក្លាយជា​ផ្ទាំង​សិល្បៈ​បែប​អភិរក្ស​អក្សរ​ខ្មែរ​។​


 
​នៅក្នុង​ព្រឹត្តិការណ៍​៤៥​ថ្ងៃ​នៃ​អក្សរ​ខ្មែរ​របស់លោក មាន​សមាជិក​ចូលរួម​បង្កើត​អក្សរ​ខ្មែរ​ប្រមាណ​១៥​នាក់ ក្នុងការ​បង្កើត​អក្សរ​បែប​វីដេអូ និង​អក្សរ​បែប​ច្នៃ​ជា​ម៉ូដ​រចនា​ផ្សេងៗ​គ្នា សម្រាប់​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ អក្សរ​នីមួយៗ ត្រូវបាន​លោក សុវិចិត្រ បង្ហោះ​នៅក្នុង​មួយថ្ងៃ មួយ​តួអក្សរ សម្រាប់​បង្គ្រប់​៤៥​ថ្ងៃ​នៃ​អក្សរ​ខ្មែរ​៕ 





Tag:
 អក្សរ​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com