ជាតិ
RIP ​! សុនខ DIA ដែល​រួមចំណែក​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ បាន​បាត់បង់ជីវិត​​ហើយ​
25, May 2019 , 11:08 pm        
រូបភាព
បុគ្គលិកនៃអង្គភាពសុនខស៊ីម៉ាក់ នាំគ្នា​ដង្ហែ និងបញ្ចុះសព DIA។ រូបថត CMAC
បុគ្គលិកនៃអង្គភាពសុនខស៊ីម៉ាក់ នាំគ្នា​ដង្ហែ និងបញ្ចុះសព DIA។ រូបថត CMAC
ដោយ: ថ្មីៗ
អង្គភាព​សុនខ​ស៊ីម៉ាក់ នៃ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បានប្រកាស​ពី​ដំណឹង​ដ៏​សោកសៅ​ទាក់ទង​នឹង​ការបាត់បង់​សមាជិក​ជាទី​ស្រឡាញ់​របស់ខ្លួន​នា​ថ្ងៃទី​២៥ ខែឧសភា​។ នោះ​គឺ​ការស្លាប់​សុនខ​ញី​ឈ្មោះ DIA ក្នុង​អាយុ​៨​ឆ្នាំ​ដោយសារ​ជំងឺមហារីក​។​



​ស៊ីម៉ាក់ តាមរយៈ​គេហទំព័រ​របស់ខ្លួន បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ដោយ​បុគ្គលិក​ជាច្រើន​នាក់ បាននាំគ្នា​ធ្វើ​ពិធី​ដង្ហែ​សព DIA ទៅ​បញ្ចុះ​។ អង្គភាព​សុនខ​ស៊ីម៉ាក់ បានបញ្ជាក់​ឲ្យ​ដឹងថា  DIA បាន​បម្រើ​ប្រយោជន៍​វិស័យ​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

DIA មាន​ប្រភព​មកពី​ប្រទេស​បូ​ស្នី ហើយ​កាលពី​ឆ្នាំ​កន្លងទៅ​វីរនារី​មួយ​នេះ បាន​បង្កើតកូន​១០​ក្បាល ដើម្បី​ជា​ប្រយោជន៍​ដល់​អង្គភាព​សុនខ​ស៊ីម៉ាក់​៕




Tag:
 ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com