អ្នកបោះឆ្នោត​ម្នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពញាក្រែក​
ជាតិ
បោះឆ្នោត
អ្នកបោះឆ្នោត​ម្នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពញាក្រែក​
26, May 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកបោះឆ្នោត​ម្នាក់ ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ បាន​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ស្តីពី​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្ស​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ (​បោះឆ្នោតក្រុមប្រឹក្សា​)​។


 
​គ​.​ជ​.​ប​. អះអាងថា គិត​ត្រឹម​ម៉ោង​១០​កន្លះ​នា​ព្រឹក​នេះ ក្នុងចំណោម​ការិយាល័យ​បោះឆ្នោត​ទាំង​២០៣ មាន​ការិយាល័យ​១៩៦​ហើយ ដែល​ត្រូវបាន​បិទ​បញ្ចប់ ខណៈ​ការិយាល័យ​៩​ទៀត នៅ​មិនទាន់​បិទ​បញ្ចប់​។ គ​.​ជ​.​ប​. បាន​ឲ្យ​ដឹងថា ការិយាល័យ​ទាំង​៩​នោះ មាន​អ្នកបោះឆ្នោត​១០​នាក់​ទៀត ដែល​មិនទាន់​ទៅ​បោះឆ្នោត ដោយ​ក្នុងនោះ មាន​ម្នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែលមាន​ជាង​១​ម៉ឺន​នាក់​៕
 

Tag:
 បោះឆ្នោត​ក្រុ​ប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម