រួម​ថែ​ទាន់​នៅមាន​!
កំណាព្យ
ពីនេះ ពីនោះ / មិនយល់...!
រួម​ថែ​ទាន់​នៅមាន​!
26, May 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ



​បទ អើយ​រ៉ា​

​ខ្មែរ​អើយ អើយ​រ៉ា ការពារ​ថែ​
​កេរ​ខ្មែរ អើយ​រ៉ា កុំ​ឲ្យ​បាត់​
​រួមគ្នា អើយ​រ៉ា ត្រៀម​ប្រយ័ត្ន​
​មុន​បាត់ អើយ​រ៉ា ពោលថា​ស្តាយ​។​
 
​ចាប៉ី អើយ​រ៉ា ទាំង​អា​យ៉ៃ​
​ញាប់ដៃ អើយ​រ៉ា ជួយ​ផ្សព្វផ្សាយ​
​គាំទ្រ អើយ​រ៉ា ទាំង​ជិត​ឆ្ងាយ​
​កុំ​ណាយ អើយ​រ៉ា កេរ​ដូនតា​។​
 
​គ្មាន​សាសន៍ អើយ​រ៉ា ឯណា​ក្រៅ​
​គិត​ដៅ អើយ​រ៉ា ថែរក្សា​
​កេរ​ខ្មែរ អើយ​រ៉ា ជួស​ខេមរា​
​មក​ណា អើយ​រ៉ា ថែ​ទាន់​មាន​។​
 
​ក្មេង​រៀន អើយ​រ៉ា ទាន់​ចាស់​នៅ​
​រៀន​ទៅ អើយ​រ៉ា គ្រប់​របៀន​
​បាត់​ចាស់ អើយ​រ៉ា បាន​អ្វី​រៀន​
​ឈប់​ឈាន អើយ​រ៉ា មើលរំលង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម