ពីនេះ ពីនោះ
«​រម្លំ​»,«​រលំ​» និង​«​រំលំ​» អាច​សរសេរ​មួយណា​ក៏បាន​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​!
29, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ជួន ណាត បានបញ្ជាក់​ក្នុង​វចនានុក្រម​ខ្មែរ​ថា ពាក្យ «​រម្លំ​» អាច​សរសេរ​ជា «​រលំ​» ឬ «​រំលំ​»​ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ «​រម្លំ​»,«​រលំ​» និង​«​រំលំ​»​ជា​កិរិយាសព្ទ គឺ​ធ្វើ​ឲ្យ​រលំ​។ ឧទាហរណ៍​៖ ដើមឈើ​នេះ​រម្លំ​ហើយ ដោយសារ​វា​ត្រូវ​ខ្យល់​បក់​យ៉ាងខ្លាំង​។


  
​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​សម្តេច ជួន ណាត អនុញ្ញាត​ឲ្យ​សរសេរ​បាន​ច្រើន​របៀប ពាក្យ​ទាំងនោះ​មានដូចជា ចេតិយ ឬ​ចៃដី ឬ​ចៃត្យ ឬ​ចាយដី​, បម្រះ ឬ​បង្រះ ឬ​ប្រះ​, បង្រាស ឬ​បម្រាស ខណៈ​ទូទៅ​និយម​ប្រើ​ជា​ពាក្យ ចេតិយ​, បង្រះ និង​បង្រាស​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com