ជាតិ
សង្គមជាតិ
ចៅក្រម​និង​ព្រះរាជអាជ្ញា​ឡើង​ប្រាក់ខែ លើកលែងតែ​អគ្គព្រះរាជអាជ្ញា​និង​ប្រធាន​តុលាការ​កំពូល​
29, May 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ស្តីពី​ការ​ប្រែ​និង​ការដំឡើង​ប្រាក់​បំណាច់​ជូន​ចៅក្រម​និង​ព្រះរាជអាជ្ញា តាម​សំណើ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​រដ្ឋមន្ត្រី​មុខងារសាធារណៈ​។​


 
​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​ក្នុង​អនុក្រឹត្យ​ថា ការកែប្រែ​និង​ការដំឡើង​ប្រាក់​បំណាច់​នេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ តទៅ​។ 
 
​ប្រាក់​បំណាច់​បច្ចុប្បន្នរ​បស់​ចៅក្រម​និង​ព្រះរាជអាជ្ញា គឺ​កំណត់ដោយ​អនុក្រឹត្យ កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។ លោក ជុ​ត មន្នី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចាប់តាំងពី​ឆ្នាំ​២០១៦​មក រដ្ឋាភិបាល មិន​បានចេញ​អនុក្រឹត្យ​ថ្មី ស្តីពី​ប្រាក់​បំណាច់​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ឡើយ គឺ​ទើបនឹង​ចេញ​នៅ​ឆ្នាំ​២០១៩​នេះ​។ 
 
​យោងតាម​អនុក្រឹត្យ​ថ្មី​នេះ ប្រធាន​តុលាការ​កំពូល និង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល មិនត្រូវ​បាន​ដំឡើង​ប្រាក់​បំណាច​ទេ ពោលគឺ​នៅ​ទទួលបាន​ប្រាក់​បំណាច់​១០​លាន​រៀល​ដដែល​។ ក្រៅពីនេះ គឺ​ត្រូវ​ដំឡើង​ប្រាក់​បំណាច់​ជូន​ទាំងអស់​។ 
 
​ប្រាក់​បំណាច់​ថ្មី​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា ដែល​នឹងត្រូវ​ទទួលបាន​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ​

​ប្រាក់​បំណាច់​បច្ចុប្បន្នរ​បស់​ចៅក្រម​និង​ព្រះរាជអាជ្ញា 

 
 

Tag:
 ច្បាប់​
  តុលាការ​
  ចៅក្រម​
  ព្រះរាជអាជ្ញា​
  ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com