ជាតិ
សង្គមជាតិ
រដ្ឋាករទឹក​ភ្នំពេញ នឹង​ជួសជុល​ប្រព័ន្ធ​ទឹក​ធា្ល​យ ក្នុង​ខណ្ឌ​បឹង​កេងកង ចាប់ពី​ថ្ងៃទី​១​មិថុនា តទៅ​
30, May 2019 , 7:59 am        
រូបភាព
ប្រភពរូប៖ ទំព័រហ្វេសប៊ុក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ប្រភពរូប៖ ទំព័រហ្វេសប៊ុក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ចុះ​ជួសជុល​ប្រព័ន្ធ​ទឹក​ធ្លាយ ក្នុង​សង្កាត់​បឹង​កេងកង​១-២-៣ នៃ​ខណ្ឌ​បឹង​កេងកង  រយៈពេល​មួយខែ ចាប់ពី​ថ្ងៃទី​១-៣០​មិថុនា ឆ្នាំ​២០១៩​។

 
​យោងតាម​សេចក្តីជូនដំណឹង​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​២៧​ឧសភា  ការស្រាវជ្រាវ​រក​កន្លែង​ទឹក​ធ្លាយ និង​ជួសជុល​នេះ នឹង​អនុវត្ត​ឡើង​ចាប់ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៥​ទាបភ្លឺ​។ ពេល​ជាមួយគ្នានេះ ក៏មាន​ការជួសជុល​ប្រព័ន្ធ​ទឹក​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក  សង្កាត់​ស្ទឹងមានជ័យ​៣ សង្កាត់​បឹង​សាឡាង សង្កាត់​បឹងរាំង សង្កាត់​ជ័យ​ជំ​នៈ និង​សង្កាត់​ចតុមុខ​ផងដែរ​៕

Tag:
 ទឹក​
  បឹង​កេងកង
© រក្សាសិទ្ធិដោយ thmeythmey.com