អត្ថបទពាណិជ្ជកម្ម
Huawei អំពាវនាវ​ឲ្យ​អាមេរិក​កែតម្រូវ​វិធីសាស្ត្រ​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​ប្រកបដោយ​ប្រសិទ្ធភាព​
29, May 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
(​ទីក្រុង Shenzhen ប្រទេស​ចិន​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩) ៖ ក្រុមហ៊ុន Huawei ថ្ងៃនេះ បានដាក់​សំណើ​មួយ សម្រាប់​ការវិនិច្ឆ័យ​ជា​សង្ខេប ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ការតស៊ូ​មតិ នឹង​ធម្មនុញ្ញ​មាត្រា 889 នៃ​ច្បាប់​អនុញ្ញាត​ការពារជាតិ​ឆ្នាំ 2019 (NDAA 2019)​។ វា​ក៏​ជាការ​អំពាវនាវ ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បញ្ឈប់​យុទ្ធនាការ​របស់ខ្លួន ក្នុងការ​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei ដោយសារតែ​វា​មិន​អាចជួយ​ដោះស្រាយ បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​នោះទេ​។​
 
​លោក Song Liuping ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន Huawei បាន​លើកឡើងថា ការហាមឃាត់​ក្រុមហ៊ុន Huawei ដោយ​យក​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត គឺជា​លេស​។  លោក Song Liuping បញ្ជាក់ថា​៖«​វា​នឹងមិន​អាចជួយ​ធ្វើឱ្យ​បណ្តាញ​ទំនាក់ទំនង​មួយ​នេះ កាន់​តែមាន​សុវត្ថិភាព​នោះទេ វា​គឺជា​កំហុស និង​បង្វែរ​ការយកចិត្តទុកដាក់ ទៅលើ​អ្វី​ដែលជា​បញ្ហា​ប្រឈម​ពិតប្រាកដ​ដែល​យើង​កំពុង​ប្រឈម​»​។ លោក​សុង បាន​កត់សម្គាល់ថា «​អ្នកនយោបាយ​របស់​ស​ហ​រដ្ឋ​អាមេរិក កំពុងតែ​ប្រើ​កម្លាំង​នៃ​ប្រជាជាតិ​ទាំងមូល ដើម្បី​វាយបក​មកលើ​ក្រុមហ៊ុន​ឯកជន ហើយ​វា​ពិត​មិនធម្មតា​នោះទេ និង​ស្ទើរតែ​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​»​។​
 
​លោក Song បាន​បន្ថែមថា រដ្ឋាភិបាល​អាមេរិក មិនបាន​ផ្តល់​ភស្តុតាង ដើម្បី​បង្ហាញ​អំពី​ការគំរាមកំហែង របស់​ក្រុមហ៊ុន Huawei លើ​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​នោះទេ គ្មានកាំភ្លើង គ្មាន​ផ្សែង មានតែ​ការប៉ាន់ស្មាន​តែប៉ុណ្ណោះ​។ 
 
​នៅក្នុង​ពាក្យបណ្តឹង ក្រុមហ៊ុន Huawei បាន​អះអាងថា មាត្រា 889 របស់ NDAA ក្នុង​ឆ្នាំ 2019  បាន​លើក​ឈ្មោះ​ក្រុមហ៊ុន Huawei ដែល​មិន​ត្រឹមតែ​រារាំង​ទីភ្នាក់ងារ​រដ្ឋាភិបាល សហរដ្ឋ​អា​មេ      រិ​ក​ពី​ការទិញ​ឧបករណ៍ និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei តែប៉ុណ្ណោះ​ទេ ថែមទាំង​រារាំង​ពួកគេ​មិនឱ្យ​ចុះកិច្ចសន្យា​ផ្តល់ជំនួយ ឬ​ប្រាក់កម្ចី ដល់​ភាគី​ទី​បី ដែល​ទិញ​ឧបករណ៍ ឬ​សេវាកម្ម​ពី        ក្រុមហ៊ុន Huawei ផងដែរ បើទោះជា​មិនមាន​ផលប៉ះពាល់ ឬក៏​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ក្តី​។​
​លោក Song ក៏បាន​ថ្លែង​ផងដែរ​ពី​ការបញ្ចូល​ក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជី EL “Entity List”  ដោយ​ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពី​ពីរ​សប្តាហ៍​មុន​ថា​៖«​នេះ​ជា​គំរូ​ដ៏​គ្រោះថ្នាក់ ថ្ងៃនេះ​វា​ជា​ប្រព័ន្ធ​ទូរគមនាគមន៍ និង Huawei  ថ្ងៃស្អែក​វា​អាចជា​វិស័យ​ឧស្សាហកម្ម​របស់​អ្នក ក្រុមហ៊ុន​របស់​អ្នក និង​អាចជា​អតិថិជន​របស់​អ្នក​»​។​
 
​លោក Song បាន​បន្តថា ប្រព័ន្ធតុលាការ គឺជា​ខ្សែការពារ​ចុងក្រោយ​សម្រាប់​ស្វែងរក​យុត្តិធម៌ ហើយ​ក្រុមហ៊ុន Huawei មាន​ទំនុកចិត្ត​លើ​ឯករាជ្យភាព និង​សុចរិត​ភាព នៃ​ប្រព័ន្ធតុលាការ​របស់   សហរដ្ឋអាមេរិក​។ «​យើង​សង្ឃឹមថា​កំហុស​នៅក្នុង NDAA អាច​ត្រូវបាន​កែតម្រូវ​ដោយ​តុលាការ​»​។ នេះ​ជាការ​បន្ថែម​របស់លោក Song​។​
 
​លោក Glen Nager អ្នក​ប្រឹក្សា​របស់​ក្រុមហ៊ុន Huawei បាន​លើកឡើងថា មាត្រា 889 នៃ NDAA ឆ្នាំ 2019 រំលោភ​លើ “Bill of Attainder” និង​លក្ខន្តិក នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។ ហេតុដូច្នេះ ករណីនេះ គឺ​សុទ្ធសាធ​ជា​បញ្ហា​ច្បាប់ “a matter of law” ហើយ​ដោយសារតែ​វា​មិនមែនជា​រឿង​ពិត ដូចនេះ​យើង មាន​ហេតុផល​ត្រឹមត្រូវ ដើម្បី​ព​ន្លឿ​ន​ដំណើរការ​នៃ​ការវិនិច្ឆ័យ​នេះ​។​
 
​ក្រុមហ៊ុន Huawei ជឿជាក់ថា​ការធ្វើ​មកលើ​ក្រុមហ៊ុន Huawei របស់​សហរដ្ឋអាមេរិក នឹងមិន​ជួយ​ធ្វើឱ្យ​បណ្តាញ​ទំនាក់ទំនង​កាន់តែ​មាន​សុវត្ថិភាព​នោះទេ​។ ក្រុមហ៊ុន Huawei រំពឹងថា​សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ដ៏​ត្រឹមត្រូវ និង​អនុម័ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​សន្តិសុខ​អ៊ីនធឺណិត​សម្រាប់​មនុស្ស​គ្រប់គ្នា ប្រសិនបើ​គោលដៅ​ជាក់ស្តែង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គឺជា​សន្តិសុខ​អ៊ីនធឺណិត​ពិតមែន​។​
 
​ស្របតាម​ដីកា​កំណត់ កាលបរិច្ឆេទ​សវនាកា​រ​នេះ ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០១៩ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com