អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​វិទ្យាសាស្ត្រ​បេ​ប៊ី​អោត​ឡេ​ត កាន់តែ​ប្លែក កាន់តែ​ពិសេស​ស្វាគមន៍​កុមារៗ មាន​ទាំង​រ៉ូ​បូត និង​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​
29, May 2019 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​ប្លែក និង​ពិសេស​ជាង​មុន​ទៅទៀត​! បេ​ប៊ី​អោត​ឡេ​ត ដែលជា​ហាង​លក់ទំនិញ​កុមារ ធំជាងគេ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី ៣១ ខែឧសភា ដល់​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។ ពិព័រណ៍​នេះ រៀបចំឡើង​ជាពិសេស​ស​ម្រា​ប់​ប្អូនៗ​កុមារ ដើម្បី​ជាការ​ចូលរួម​អបអរ ទិវា​សិទ្ធិ​កុមារ  និង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ ចាប់អារម្មណ៍ និង​ស្រឡាញ់​ការសិក្សា​ផ្នែក STEM ។
 
​នៅក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួលគោក ដែលជា​ទីកន្លែង​រៀបចំ​ពិ​ណ័​រណ៍​នេះ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍​ប្អូនៗ​កុមារ និង​លោកឪពុក អ្នក​ម្តាយ​គ្រប់រូប ឲ្យ​ចូលរួម​លេង​កម្សាន្ត និង​ទិញ​ទំនិញ​ក្នុងតម្លៃ​ពិសេស នៅក្នុង​ពិព័រណ៍ វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត​ដ៏​ប្លែក​មិន​ធ្លាប់មាន​នេះ​។ 
 
​នៅក្នុង​ពិព័រណ៍​ដ៏​ប្លែក​នេះ  នឹងមាន​បង្ហាញ​ម៉ាស៊ីន​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ មានដូចជា​ឧបករណ៍ Baby Shark ,​សំឡេង​អាថ៌កំបាំង​, គន្លង​លោហៈ​, គន្លង​អភិនីហារ​, លាតត្រដាង​បម្រែបម្រួល​ចង្កូត​ឡាន​, គំនូស​បំភាន់​ភ្នែក និង​ស៊ុត​ចេះ​ឈរ​ជាដើម ជាពិសេស​នោះ​គឺ មនុស្ស​យន្ត​ឆ្លាត​វៃ  ដែល​ឧបករណ៍​ទាំងនេះ ទទួលបាន​សហការ​ឧបត្ថម្ភ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។ 

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក វាល​សុន ឃីម នាយក​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ហាង​បេ​ប៊ី​អោត​ឡេ​ត​ដូចតទៅ​៖
 
 
​ដូច្នេះ​លោកឪពុក អ្នក​ម្តាយ​គ្រប់រូប សូមកុំ​ភ្លេច​នាំ​កូនៗ​ជាទី​ស្រឡាញ់​របស់លោក​អ្នក មក​ចូលរួម​«​ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត​»​នេះ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​សាកល្បង​លេង​កម្សាន្ត​ជាមួយ​ម៉ាស៊ីន​អេឡិចត្រូនិក ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការរស់នៅ​ប្រចាំថ្ងៃ​។ សូមបញ្ជាក់ថា ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត  នឹង​រៀបចំ​នៅ​ហាង បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួលគោក​តែមួយគត់ ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com