កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea លើក​ពាន Europa League ជា​លើក​ទី​ពីរ ក្រោយ​ឈ្នះ Arsenal ៤-១
30, May 2019 , 3:50 am        
រូបភាព
ដោយ: ថ្មីៗ
តោ​ខៀវ Chelsea បាន​ក្លាយជា​ម្ចាស់​ពាន Europa League ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​កាំភ្លើង​ធំ Arsenal ៤-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ជំនួប​នៅ​កីឡដ្ឋាន​ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។​



Olivier Giroud រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក​សម្រាប់ Chelsea នៅ​នាទី​៥៦ ហើយ​នៅ​នាទី​៦០ Pedro Ridriguez បន្ថែម​គ្រាប់​ទី​២ មុនពេល Eden Hazard ស៊ុត​ប៉េ​ណា​ល់​ទី​បង្កើន​ការនាំ​មុខ ៣-០ នៅត្រឹម​នាទី​៦៥​។ Alex Iwobi វាយបក​១​គ្រាប់​សម្រាប់ Arsenal នៅ​នាទី​៦៩ ប៉ុន្តែ​៣​នាទី​ក្រោយមក Hazard រកបាន​១​គ្រាប់​ទៀត​ឲ្យ Chelsea​។​


នេះ​ជាការ​ទទួលបាន​ពាន​លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប​ជា​លើក​ទី​២​របស់​តោ​ខៀវ ក្រោយ​ពួកគេ​ធ្លាប់​ឈ្នះ​ម្តង​កាលពី​ឆ្នាំ​២០១៣​។ បរាជ័យ​នេះ បានធ្វើ​ឲ្យ​កាំភ្លើង​ធំ ខក​ឱកាស​លេង​ក្របខណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។ ពួកគេ​ត្រូវ​លេង​នៅ Europa League សារជាថ្មី​ក្នុងនាម​ជា​ក្រុម​លេខ​៥​នៅ Premier League៕


Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com