ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​រក្សា​គុណភាព​របស់​ម្សៅ​ទឹកដោះគោ​បាន​ក្រោយពេល​បើក​រួច​?
30, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការរក្សា​ម្សៅ​ទឹកដោះគោ​ឲ្យ​នៅតែមាន​គុណភាព​ខ្ពស់​ក្រោយ​ពេលដែល​បើក​រួច​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​ក្រោយពេល​បើក​ហើយ អ្នក​មិន​ត្រូវដាក់​ក្នុង​ទូរ​ទឹកកក​ទេ តែ​អ្នក​ត្រូវ​រក្សាទុក​នៅ​កន្លែង​ដែល​ស្ងួត និង​គ្មាន​បន្លឺ​ព្រះអាទិត្យ​ជះ​ដល់​។​
  2. ​ក្រោយ​ពេលដែល​ឆុង​ហើយ អ្នក​ត្រូវតែ​បិទ​គម្រប​ឱ្យ​ជិត មិនត្រូវ​ឱ្យ​ខ្យល់​ចូល​ទេ​។​
  3. ​បើ​អ្នក​មិន​ចង់ឱ្យ​បាត់បង់​គុណភាព ក្រោយ​ពេលដែល​បើក​រួច អ្នក​ត្រូវតែ​ឆាប់​ប្រើ​ឱ្យអស់​ទើប​ល្អ​។​
  4. ​យក​ល្អ​អ្នក​អាច​ទិញ​កំប៉ុង​តូច​មក​ប្រើ​បាន ព្រោះ​វា​ងាយ​ប្រើ​អស់ ហើយ​មិន​ធ្វើឱ្យ​បាត់បង់​គុណភាព​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com