អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​! អតិថិជន​ខេត្តសៀមរាប អាច​បង់​វិក្កយបត្រ​ទឹក​តាមរយៈ​តារា​ផេ​បាន​ហើយ​
30, May 2019 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណឹង​ល្អ សម្រាប់​អតិថិជន​រស់នៅ​ខេត្តសៀមរាប ចាប់ពីពេលនេះ​ទៅ លោកអ្នក​អាច​ទូទាត់​វិក្កយបត្រ​ទឹក ទៅកាន់​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប (SRWSA) បាន​យ៉ាង​ងាយស្រួល​បំផុត​តាម​ភ្នាក់ងារ​តារា​ផេ ឬ​តាមរយៈ​កម្មវិធី​តារា​ផេ App  លោកអ្នក​ពុំ​ចាំបាច់ ធ្វើដំណើរ ឆ្ងាយ​ឡើយ ឬ​រង់ចាំ​យូរ​ទៀតឡើយ​។ ដើម្បី​អបអរ​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​ថ្មី​នេះ យើងខ្ញុំ នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​មិន​គិតថ្លៃ​សេវា រយៈពេល​៣​ខែ សម្រាប់​អតិថិជន​។ ស្វែងរក​ភ្នាក់ងារ​តារា​ផេ ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​បំផុត ដើម្បី​ទទួលបាន​សេវា​ដ៏​ល្អ​នេះ​។ 
 
​គោលដៅ​ចម្បង​របស់ តារា​ផេ ក្នុង​ការដាក់​ដំណើរការ​សេវាកម្ម​មួយ​នេះ គឺ​ដើម្បី​ផ្តល់ជូន​អតិថិជន​ខេត្តសៀមរាប នូវ​ដំណោះស្រាយ​ទូទាត់​វិក្កយបត្រ​ទឹក ដែលមាន​លក្ខណៈ​ទំនើប ផ្តល់​ភាពងាយស្រួល និង​អាច​ទុកចិត្តបាន​។ ទន្ទឹមនឹងនេះ សេវា​ទូទាត់​វិក្កយបត្រ​ដ៏​ទំនើប​នេះ ក៏​រួមចំណែក​ផងដែរ ក្នុងការ​រំលែក​ការលំបាក និង​សន្សំសំចៃ​ពេលវេលា ជូន​អតិថិជន ដោយ ពួកគាត់​ពុំ​ចាំបាច់ ចំណាយពេល​ធ្វើដំណើរ ឬ​តម្រង់​ជួរ​រង់ចាំ​បង់ប្រាក់​ទៀតឡើយ​។ 
 
​អតិថិជន​តារា​ផេ និង​សាធារណជន​ទាំងអស់ អាច​ទូ​ទាត​វិក្កយបត្រ​ទឹក ទៅកាន់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប (SRSWA) តាមរយៈ​ភ្នាក់ងារ​តារា​ផេ​ទូទាំងប្រទេស ឬ​កម្មវិធី​តារា​ផេ App នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគាត់​។ បច្ចុប្បន្ន តារា​ផេ មាន​បណ្តាញ​ភ្នាក់ងារ​ច្រើនជាង 3,600 កន្លែង​ទូទាំងប្រទេស ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន ហើយ​ក្រុមហ៊ុន​មួយ​នេះ​គ្រោង​បង្កើន​បណ្តាញ​ភ្នាក់ងារ​របស់ខ្លួន រហូតដល់ 5, 200​កន្លែង នា​បំណាច់​ឆ្នាំ​2019 នេះ​។​
 
​គួរ​បញ្ជាក់ថា ក្រៅពី​សេវាកម្ម​ខាងលើ តារា​ផេ ក៏​ផ្តល់ជូន​ផងដែរ​នូវ​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក (​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់ថ្លៃ​ទឹក​-​ភ្លើង ទូទាត់​ទំនិញ​អន​ឡាយ  ទូទាត់​វិក្កយបត្រ​តាម​ហាង ទូទាត់​សង​ប្រាក់កម្ចី​ទៅកាន់​ធនាគារ សេវា​ណែនាំ​ស្នើ​ប្រាក់កម្ចី សេវា​ផ្តល់​ប្រាក់កម្ចី សេវា​បើកប្រាក់​បៀវត្ស កាបូប​លុយ​អេឡិចត្រូនិក និង​សេវា​ហិរញ្ញវត្ថុ​ដទៃទៀត​យ៉ាង​សម្បូរបែប​។ តារា​ផេ មាន​បេសកកម្ម​ក្នុងការ​ផ្តល់ជូន​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ នូវ​ប្រព័ន្ធ​ទូទាត់​ប្រាក់ ដែលមាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត និង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​បង្កើត​នូវ​គុណ​តម្លៃ និង​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​លោកអ្នក​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888 ឬ 023 989 809 ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​ខាងក្រោម​៖
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com