ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រោងចក្រ​៤​ទៀត​ផ្នែក​ផលិត​កាបូប សម្លៀកបំពាក់ និង​ស្បែកជើងត្រូវបាន CDC អនុម័ត​
31, May 2019 , 5:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចុះបញ្ជី​ក្រុមហ៊ុន​ចំនួន​៤ ដែលមាន​ទុនវិនិយោគ​សរុប​ជាង​៣០​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​វាយ​ន​ភណ្ឌ នៅ​រាជធានី និង​បណ្ដា​ខេត្ត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ CDC នៅ​ថ្ងៃទី​៣១​ខែឧសភា​។

 
​រដ្ឋាភិបាល​បាន​យល់ព្រម​លើ​គម្រោង​បង្កើត​រោងចក្រ​វាយ​ន​ភណ្ឌ​របស់​ក្រុមហ៊ុន​ចំនួន​៤ ។ ទី​១, ក្រុមហ៊ុន NINE SKY GARMENTS CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ទុនវិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤៥​កន្លែង​។ ទី​២, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ក្រុមហ៊ុន SKYWORTH FASHION (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ (​អតីត​ភូមិ​ឬ​ស្សី​) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២២៥​កន្លែង​។​
 
​ទី​៣, ក្រុមហ៊ុន HON TZER FUNG LEATHER (CAMBODIA) CO., LTD សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤០៧​កន្លែង​។ និង​ទី​៤, គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន BRIGHT FLUSHING CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ២១,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៨២៤​កន្លែង​៕

© រក្សាសិទ្ធិដោយ thmeythmey.com