បទយកការណ៍ / បទសម្ភាសន៍
«​សុទ្ធសាធ​» និង​«​សុទ្ធសាត​»​សរសេរ​បែបណា​ទើបត្រូវ​?
03, Jun 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​នៅក្នុង​វចនានុក្រម​ខ្មែរ​បាន​បញ្ជាក់ថា​ពាក្យ «​សាធ​» និង​«​សាត​»​គឺ​សុទ្ធតែ​មានន័យថា ធ្វើ​ឲ្យ​ដាច់ស្រេច ដែល​សុខចិត្ត​សះជា​លែង​ប្រកាន់​គ្នា​តទៅទៀត ដែល​ទុកជា​ស្មើគ្នា មិន​ឈ្នះ មិន​ចាញ់​។  បើទោះបី​ពាក្យ «​សាធ​» និង «​សាត​» មានន័យ​ដូចគ្នា​ក៏ដោយ ក៏​សម្តេច ជួន ណាត បានកំណត់​ឲ្យ​ប្រើ​ជា «​សុទ្ធសាធ​« ដែលជា​ទូទៅ​ប្រើ​ជា «​សុទ្ធសាត​»​។ 
បើ​គេ​ប្រើពាក្យ​«​សាត​»​ជាមួយនឹង​នាមសព្ទ​ដទៃ ដូចជា សាតគ្រឹះ​,​សាតចិត្ត​,​សាតដ្ឋាន និង​សាតារម្មណ៍ ប្រែ​មក​ថា ផ្ទះ​ដែល​រស់​នៅបាន​សេចក្តីសុខ​, ចិត្ត​រីករាយ​, ទី​សប្បាយ និង​អារម្មណ៍​រីករាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com