បទយកការណ៍ / បទសម្ភាសន៍
«សុទ្ធសាធ» និង«សុទ្ធសាត»សរសេរបែបណាទើបត្រូវ?
×
នៅក្នុងវចនានុក្រមខ្មែរបានបញ្ជាក់ថាពាក្យ «សាធ» និង«សាត»គឺសុទ្ធតែមានន័យថា ធ្វើឲ្យដាច់ស្រេច ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត ដែលទុកជាស្មើគ្នា មិនឈ្នះ មិនចាញ់។ បើទោះបីពាក្យ «សាធ» និង «សាត» មានន័យដូចគ្នាក៏ដោយ ក៏សម្តេច ជួន ណាត បានកំណត់ឲ្យប្រើជា «សុទ្ធសាធ« ដែលជាទូទៅប្រើជា «សុទ្ធសាត»។
បើគេប្រើពាក្យ«សាត»ជាមួយនឹងនាមសព្ទដទៃ ដូចជា សាតគ្រឹះ,សាតចិត្ត,សាតដ្ឋាន និងសាតារម្មណ៍ ប្រែមកថា ផ្ទះដែលរស់នៅបានសេចក្តីសុខ, ចិត្តរីករាយ, ទីសប្បាយ និងអារម្មណ៍រីករាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com