ជាតិ
សង្គមជាតិ
ជនសង្ស័យ​ដែល​រំលោភ និង​សម្លាប់​កុមារ​២​នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​
02, Jun 2019 , 2:49 pm        
រូបភាព
រូបពីហ្វេសប៊ុកអង្គភាព Child Protection Unit៖ ជនសង្ស័យពាក់អាវយឺតខ្មៅវៀលក្លៀក
រូបពីហ្វេសប៊ុកអង្គភាព Child Protection Unit៖ ជនសង្ស័យពាក់អាវយឺតខ្មៅវៀលក្លៀក
ដោយ: ថ្មីៗ
ភ្នំពេញ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ជាប់ទាក់ទង​នឹង​ករណី​រំលោភ និង​សម្លាប់​កុមារ​ពីរ​នាក់​បងប្អូន នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ​។

 
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង នា​ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ នេះ​។ ហើយ​សមត្ថកិច្ច​កំពុង​ចាត់​នីតិវិធី​បន្ត​លើ​ករណីនេះ​។​
 
​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អង្គភាព​ការពារ​កុមារ (CPU) បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ឈឹម វិចិត្រ​។ 
 
​គួររម្លឹកថា កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់ ឈ្មោះ ផា ស្រី​ល័​ក្ខ ត្រូវបាន​រំលោភ​និង​សម្លាប់ ហើយ​ប្អូនប្រុស​របស់​នាង​អាយុ​ត្រឹម​២​ឆ្នាំ ឈ្មោះ ផា សុខលី ក៏ត្រូវ​បានសម្លាប់​ដែរ ដែល​ហេតុការណ៍​ដ៏​តក់ស្លុត​នេះ បានកើត​ឡើង​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនុប ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩៕
 
 
 

Tag:
 ឃាតកម្ម
  រំលោភ
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com