លោក ឈី​វ យី​ស៊ា​ង ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឈី​វ យី​ស៊ា​ង ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​
03, Jun 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឈី​វ យី​ស៊ា​ង ត្រូវបាន​តម្លើង​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​ទៅជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​។​



​លោក ឈី​វ យី​ស៊ា​ង
អាយុ​៤៤​ឆ្នាំ ដែលមាន​កំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​សញ្ញាបត្រ​បណ្ឌិត​ខាង​នីតិសាធារណៈ​ពី​សាកលវិទ្យាល័យ​ប៉ារីស​-​ដូ​ហ្វី​ន ប្រទេស​បារាំង ដោយ​លោក​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​ផ្នែក​វិធីសាស្ត្រ​ស្រាវជ្រាវ និង​វប្បធម៌​ទូទៅ (​ជា​ភាសា​បារាំង​) នៅ​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកល​ភូមិន្ទ​ភ្នំពេញ​។

​លោក​បាន​ត្រូវ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ចាប់ពី​ខែមេសា ឆ្នាំ​២០១៧​។ ក្រៅពីនេះ លោក ឈី​វ យី​ស៊ា​ង ក៏មាន​តួនាទី​ជា​នាយករង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com