ជាតិ
សេដ្ឋកិច្ច
បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ចាប់ផ្ដើម​អនុវត្ត​ពី​ខែមិថុនា ដល់​វិច្ឆិកា​
03, Jun 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ជូនដំណឹង​ថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១​ខែមិថុនា ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​


 
​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កម្ពុជា​សាធារណៈ ឬ​ធនាគារ​អេ​អិន​ហ្សិត​រ៉ូយ៉ាល់​។ 
 
​សេចក្ដីជូនដំណឹង​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ ការប្រកាស​បង់ពន្ធ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ដែល​មិនទាន់​បង់ពន្ធ​៕
 

Tag:
 ពន្ធ​យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com