ពីនេះ ពីនោះ
ពាក្យ​ដែល​ផ្តើម​ពី​ព្យញ្ជនៈ «​ល​»​ខ្លះ​អាច​ប្រើ​ដោយ​ព្យញ្ជនៈ​«​រ​» ក៏បាន តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ​?
04, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ជួន ណាត បាន​បង្ហាញថា ពាក្យ​ដែល​ផ្តើម​ដោយ​ព្យញ្ជនៈ «​ល​» ខ្លះ​អាច​សរសេរ​ជា​ព្យញ្ជនៈ​«​រ​»​ក៏បាន​។ បើទោះបី​សរសេ​បែបណា​ក្តី ក៏​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ផងដែរ​។ 
​ពាក្យ​ដែល​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​ល​» ក៏បាន ឬ​«​រ​» ក៏បាន​នោះ​មានដូចជា លំហើយ​,​ល​ម្លើ​យ ឬ រំហើយ​,​រ​ម្លើ​យ​, លំហ​,​លម្ហ ឬ​រំហ​,​រ​ម្ល​, លំហាច​,​ល​ម្លា​ច ឬ​រំហាច​,​ល​ម្លា​ច​,​លំហែ​,​ល​ម្លែ ឬ​រំហែ​,​រ​ម្លែ​, លំហោក ឬ​រំហោក​, លំហុក ឬ​រំហុក ជាដើម​។


 
​សម្រាប់​ពាក្យ​ដែល​ផ្តើម​ដោយ​ព្យញ្ជនៈ «​ល​» ប្តូរ​ទៅជា​ព្យញ្ជនៈ «​ឡ​» វិញ​នោះ មានដូចជា​៖ ក្រលៅ ទៅជា​ក្រឡៅ​, ច្រ​លំ ទៅជា​ច្រឡំ​, ច្រលឹង ទៅជា​ច្រឡឹង​, ច្រលុង ទៅជា​ច្រឡុង​, ច្រលោ ទៅជា​ច្រឡោ​, ច្រលោត ទៅជា​ច្រឡោត​, ច្រលាស់ ទៅជា​ច្រឡាស់​, ត្រលាច ទៅជា​ត្រឡាច​, ត្រលក ទៅជា​ត្រឡក​, ត្រលាយ ទៅជា​ត្រឡាយ​, ស្រលាញ់ ទៅជា​ស្រឡាញ់​, សំលេង ទៅជា​សំឡេង​, សំលី ទៅជា​សំឡី​, សំលេះ ទៅជា​សំឡេះ​, សំលែះ ទៅជា​សំឡែះ​, ស្រលក់ ទៅជា​ស្រឡក់​, ស្រ​លប់ ទៅជា​ស្រឡប់​, ស្រ​លំ ទៅជា​ស្រឡំ​, ស្រលាំងកាំង ទៅជា​ស្រឡាំងកាំង​, ស្រលិត ទៅជា​ស្រឡិត​, ស្រលើ ទៅជា​ស្រឡើ​, ស្រលាង ទៅជា​ស្រឡាង​, ស្រលៃ ទៅជា​ស្រឡៃ ។​ល​។ 
 
​ចំពោះ​ពាក្យ​ខ្លះទៀត​ដែលមាន​តួអក្សរ​«​ល​» មិន​ប្តូរ​ទៅ «​ឡ​»​នោះទេ តែ​ត្រូវ​ប្តូរ​ជា​ព្យាង្គ​តម្រួត​វិញ រួមមាន សំលឹង ទៅជា​សម្លឹង​, សំលក់ ទៅជា​សម្លក់​, សំល ទៅជា​សម្ល​, សំលី ទៅជា​សម្លី​, សំឡាញ់ ទៅជា​សម្លាញ់​, ចំលើយ ទៅជា​ចម្លើយ​, ចំលែក ទៅជា​ចម្លើយ​, ចំលាក់ ទៅជា​ចម្លាក់​, ចំលង ទៅជា​ចម្លង​, សំលុត ទៅជា​សម្លុត​, សំលូត ទៅជា​សម្លូត​, សំលុយ ទៅជា​សម្លុយ​, សំលេច ទៅជា​សម្លេច​។​ល​។​
 
​លើកលែងតែ​ពាក្យ​ខ្លះទៀត​មិន​តម្រូវ​ឲ្យ​ប្រើ​ដូច​ករណី​ខាងលើ​នោះទេ គឺ​ពាក្យ​ដែល​ផ្តើម​ដោយ​ពាក្យ​ព្យញ្ជនៈ​«​ថ​» ត្រូវ​ប្តូរ​ទៅជា​ព្យញ្ជនៈ​«​ឋ​»​វិញ ដោយមាន​ពាក្យ​ដូចជា ថា​នៈ ទៅជា​ឋានៈ​, ថា​នន្តរ ទៅជា ឋានន្តរ​, ថា​ន ទៅជា​ឋាន​, ថា​នា​នុ​ក្រម ទៅជា​ឋានានុក្រម​,​ថា​នប​ទ្ម ទៅជា​ឋានបទ្ម​, ថានប្បភេទ ទៅជា​ឋានប្បភេទ​, ថា​នា​រូប ឬៅ​ជា​ឋា​នា​នរូ​ប ជាដើម​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com