ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
មោទកភាពជាតិ! ចុងភៅខ្មែរឈ្នះពានមាស និងមេដាយជាច្រើនពីការប្រកួតម្ហូបអាហារនៅអាស៊ី
03, Jun 2019 ,
6:44 pm
រូបភាព
×
ដោយ:
ឡាយ សុភាវតី
សមាគមចុងភៅកម្ពុជា (Cambodia Chefs' Association) ទទួលបានជោគជ័យយ៉ាងធំធេងក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងអាហារអាស៊ី (Best Asian Gourmet Challenge) ប្រចាំឆ្នាំ២០១៩ ដែលរៀបចំនៅក្រុងបាងកក ប្រទេសថៃ ដែលចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា។ លទ្ធផលដែលប្រកាសកាលពីថ្ងៃទី១ ខែមិថុនា បានបង្ហាញថា ក្រុមចុងភៅកម្ពុជា ទទួលបានពានមាស១ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន២៧ បន្ថែមទៀត។
Best Asian Gourmet Challenge ជាព្រឹត្តិការណ៍ប្រកួតម្ហូបអាហារដ៏ធំប្រចាំតំបន់អាស៊ី ដោយឆ្នាំ២០១៩នេះ មានក្រុមចុងភៅចូលរួមប្រមាណ៩០០នាក់ មកពីប្រទេស/តំបន់ចំនួន១៣ ក្នុងនោះរួមមានម្ចាស់ផ្ទះថៃ កម្ពុជា ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង ម៉ាកាវ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី និងប៉ាគីស្ថាន។ ថៃមានចុងភៅខ្លាំងៗ មានបណ្តាខេត្តចំនួន៣០។
សម្រាប់ការប្រកួតប្រជែងនេះ កម្ពុជាមានមុខម្ហូបពិសេសេចំនួន១០ ដែលរួមមាន ញាំក្រូចថ្លុងបង្គារ សាច់គោអាំងទឹកប្រហុក សម្លប្រហើរ អាម៉ុកត្រី ការីសាច់មាន់ ឆាកង្កែបម្រេចកំពត ខប៉េងប៉ោង គ្រំបំពងជ្រក់ស្វាយ បាយសម្រូបសណ្ដែកខ្មែរ និងសង់ខ្យាល្ពៅ។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា បានមានប្រសាសន៍ថា ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន១០មុខ សមាគមចុងភៅកម្ពុជាដែលមានចុងភៅជំនាញ៣២នាក់ បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោកនភាពសម្រាប់ការលើកពានជ័យលាភីនេះ គឺរសជាតិម្ហូបខ្មែរ។
សម្រាប់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប ជ័យលាភីទាំងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ។ លោកបានលើកឡើងថា៖ «ពិតណាស់ថា តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ» ។
សមាគមចុងភៅកម្ពុជា បានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣ ។ ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជា បានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស ហើយទទួលបានមេដាយជាច្រើន។
សមាគមចុងភៅកម្ពុជាធ្លាប់បានទទួលជ័យលាភីពានមាស ចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រគួតធ្វើម្ហូប ( រសជាតិអាហារទន្លេមេគង្គ ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភីប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម