កីឡាជាតិ
ជាតិ
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ក្លាយជាដៃគូឧបត្ថម្ភរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រភពរូបថត៖ FFC
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. របស់ជប៉ុន ក្នុងនាមជាដៃគូសហការឧបត្ថម្ភ សម្រាប់រដូវកាល ២០១៩-២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ FFC នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
សម្រាប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំនេះ ក្រុមការងារគ្រូបង្វឹក និងក្រុមកីឡាករនឹងពាក់ឯកសណ្ឋានផ្លូវការដោយមានស្លាកសញ្ញាក្រុមហ៊ុន MineabeaMitsumi រួមទាំងការដាក់ឡូហ្គូនៅពហុកីឡដ្ឋាន ដោយគិតចាប់ពីជំនួបរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះ World Cup ជុំបឋម នាថ្ងៃទី៦ ខែមិថុនា។
នាពិធីចុះហត្ថលេខា ជាមួយក្រុមហ៊ុនដៃគូឧបត្ថម្ភថ្មីនោះ មានវត្តមានលោក សុខា រានាថ ប្រធានផ្នែកទីផ្សារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។
Minebea (Cambodia) Co. , Ltd. ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម MineabeaMitsumi របស់ជប៉ុន ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិច ជាពិសេសប្រភេទម៉ូទ័រ។ ក្រុមហ៊ុននេះ ក៏ជាដៃគូគម្រោង «ទីក្រុងឆ្លាត» នៅរាជធានីភ្នំពេញ និងសៀមរាបផងដែរ៕
Tag:
FFC
ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com