ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ចង្រៃ​ទាំង ៤​នេះហើយ​ដែល​ធ្វើ​ឲ្យ ក្បាលពោះ​ដុះ​ឡើង​ស្អុយ​គ្រប់គ្នា​
05, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដុះ​ក្បាលពោះ​ដោយសារតែ​វត្តមាន​ជាតិ​ខ្លាញ់​ច្រើនៗ​ៗ​មិនមែនជា​សញ្ញា​បញ្ជាក់​ថា​មាន​សុខ​ភាពល្អ​ទេ តែ​វា​គឺជា​ជំងឺ​ដែល​អាច​ជាប់ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ បេះដូង និង​មហារីក​បាន​។ ហេតុ​ដូច្នេះហើយ​ទើប​ការរស់នៅ​ដែលមាន​ក្បាលពោះ​រាបស្មើ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​មើលទៅ​ស្អាត​ទេ តែ​ក៏​ជួយ​ឲ្យ​អ្នករស់នៅ​ក្នុង​របៀបរ​ស់​នៅ​ផ្តល់​សុខភាព​ថែមទៀត​ដែរ​។ ជា​អកុសល មាន​ទម្លាប់​ចង្រៃ​ប្រចាំថ្ងៃ​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​កកកុញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ​កាន់តែច្រើន រហូតដល់​ដុះ​ក្បាលពោះ​យ៉ាង​អាក្រក់​។


 
​ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​ទម្លាប់​ចង្រៃ ៤​យ៉ាង​ដែល​ជំរុញ​ដល់​ការ​ដុះ​ក្បាលពោះ​កាន់តែខ្លាំង​៖
 
​ញ៉ាំ​អាហារសម្រន់​នៅ​យប់​ជ្រៅ​
 
​ហេតុផល​ពីរ​យ៉ាង​ដែល​និយាយថា​ការ​ញ៉ាំ​អាហារសម្រន់​នៅ​យប់​ជ្រៅ​ធ្វើ​ឲ្យ​ដុះ​ក្បាលពោះ​។ ទី​១ វា​អាចធ្វើ​ឲ្យ​ខ្លាញ់​ដែល​មិនបាន​រំលាយ បំ​លែង​ទៅជា​ខ្លាញ់​ក្នុង​ក្បាលពោះ​វិញ​។ ទី​២ វា​អាចធ្វើ​ឲ្យ​ច្រាល​អាស៊ីត​ក្រពះ​ឡើង​ទៅលើ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​។ ថ្ងៃក្រោយ​បើសិនជា​អ្នក​កូរពោះ​ពេល​ម៉ោង​គេង ចូរ​ជ្រើសរើស​អាហារសម្រន់​ណា​ដែល​ផ្តល់​សុខភាព​វិញ​ដូចជា ចេក​មួយ​ផ្លែ ឬ​គ្រាប់​ផ្លែឈើ​ញ៉ាំ​វិញ​។ 

​មិនបាន​ញ៉ាំ​អ្វី​សោះ​
 
​របប​អាហារ​សម្រក​ទម្ងន់​ភាគ​ច្រើន​មិនមាន​ប្រសិទ្ធភាព​ដោយសារតែ ការបន្ថយ​ការ​ញ៉ាំ​អាហារ ធ្វើ​ឲ្យ​ថយចុះ​ដល់​ចង្វាក​នៃ​ការរំលាយ​អាហារ ខ្លាំង ហើយ​វា​ក៏​ធ្វើ​ឲ្យ​រាងកាយ​រក្សា​កោសិកា​ខ្លាញ់​ទាំងនោះ​ក្នុង​តំបន់​ពោះ​ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃក្រោយ​។ ដូច្នេះ​ចូរ​ចៀសវាង​ការមិន​ញ៉ាំ​អាហារ​សោះ តែ​ការ​ញ៉ាំ​អាហារ​តិចៗ​ពី ៥ ទៅ ៦​ដង​ក្នុង​មួយថ្ងៃ និង​អាហារ​ផ្តល់​សុខភាព ពិតជា​អាចជួយ​ឲ្យ​ពោះ​រាបស្មើ​បាន​។ 
 
​ចំណាយពេល​អង្គុយ​ច្រើនពេក​
 
​មិន​ខ្វល់​ថា​អ្នក​អង្គុយ​មើល​ទូរទស្សន៍ ឬ​មើល​កុំព្យូទ័រ​ទេ ការ​អង្គុយ​រយៈពេល​យូរ​អាចធ្វើ​ឲ្យ​ក្បាលពោះ​រីក​ធំ​បាន​។ ហេតុ​ដូច្នេះហើយ ការជ្រើសរើស​របៀបរ​ស់​នៅ​ដែលមាន​ភាព​សកម្ម​ខ្លាំង​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ជំរុញ​ដល់​ភាព​រាបស្មើ​របស់​ចង្កេះ និង​បន្ថយ​ការកើត​ជំងឺ​ធ្ងន់ធ្ងរ​ដែរ​ដូចជា លើស​សម្ពាធ​ឈាម លើស​កូ​ឡេ​ស្តេ​រ៉ុល ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ 
 
​ជីវិត​រស់នៅ​ពោរពេញ​ទៅដោយ​ភាព​តានតឹង​ជាប់​
 
​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​និយាយថា វត្តមាន​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​ឈាម​ច្រើនពេក​អាច​ជំរុញ​ដល់​កោសិកា​ខ្លាញ់​ជាច្រើន​ប្រមូលផ្តុំ​ក្នុង​តំបន់​ពោះ​ដើម្បី​ការពារ​សរីរាង្គ​សំខាន់ៗ​កុំ​ឲ្យ​ប៉ះពាល់​។ ទោះបីជា​យ៉ាងនេះ​ក្តៅ វា​នៅតែ​បង្ក​គ្រោះថ្នាក់​ច្រើនជាង​ផល​ល្អ​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​វិធី​គ្រប់យ៉ាង​ដែល​អាច​បន្ថយ​ស្ត្រេ​ស​ច្រើន​បំផុត​ផង​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com