ជាតិ
មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​លើកដំបូង ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ
05, Jun 2019 , 5:12 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ដែលចូលរួមធ្វើជាអធិបតី បានកាត់ខ្សែបូ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលសូត្រខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ (រូបពីក្រសួងអប់រំ)
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ដែលចូលរួមធ្វើជាអធិបតី បានកាត់ខ្សែបូ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលសូត្រខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ (រូបពីក្រសួងអប់រំ)
ដោយ:
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ដែលមាន​ទីតាំងនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ត្រូវ​បានដាក់​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ ដែលជា​ជំនួយឥតសំណង​ពី​ជប៉ុន​។ មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ​ត្រូវបាន​ក្រសួង​អប់រំ  ចាត់ទុកថា​ជា​កន្លែង​ស្តារឡើងវិញ​នូវ​សូត្រ​ខ្មែរ​លើកដំបូង​គេ ហើយនឹង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​។


 
​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ បានចាប់ផ្តើម​កសាងឡើង​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៨ ដែល​ទើបតែ​រួចរាល់​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​៨​ម៉ឺន​ដុល្លារ​សម្រាប់​កសាង​រួច និង​ជាង​១​ម៉ឹ​ន​ដុល្លារ​ទៀត​សម្រាប់​ចំណាយ​លើ​ការផលិត​សូត្រ​។ គោលបំណង​នៃ​បង្កើត​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ គឺ​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាកសិករ​ចំនួន​៥០​គ្រួសារ និង​លើកស្ទួយ​វិស័យ​សូត្រ​នៅ​កម្ពុជា​ឲ្យ​មាន​គុណភាព​។ ជាពិសេស​ប្រជាកសិករ​ក៏បាន​ផលិត​សាប៊ូ​ដុស​មុខ​ពី​ប្រូតេអ៊ីន​ចម្រាញ់​ចេញពី​សរសៃសូត្រ​ផងដែរ​។   


រូបពីក្រសួងអប់រំ 
 
​ដើម្បី​ផ្គត់ផ្គង់​វិស័យ​ឧស្សាហកម្ម​សូត្រ​ឲ្យ​មាន​ប្រសិទ្ធភាព កសិករ​ចំនួន​៥​សហគមន៍​ដែល​មកពី​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​មណ្ឌលគិរី មាន​ផ្ទៃដី​ជិត​១៨​ហិកតា បាននាំគ្នា​ដាំ​ដើម​មន​សម្រាប់​ឲ្យ​ដង្កូវនាង​ស៊ី និង​បង្កាត់​ពូជ​ដង្កូវនាង​ដល់​កសិករ​៣​សហគមន៍ គឺ​សហគមន៍​សូ​ត្រឱ​រ៉ា​ល់ វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ និង​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក​ផងដែរ​៕ 


រូបពីក្រសួងអប់រំ 
 

Tag:
 សូត្រ
© រក្សាសិទ្ធិដោយ thmeythmey.com