ជាតិ
សង្គមជាតិ
រដូវវស្សា​ឈាន​មកដល់ ក្រសួង​អប់រំ​ឲ្យ​សិស្ស​ចូលរៀន​តាម​ម៉ោង​ធម្មតា​វិញ​
06, Jun 2019 , 10:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​ជិត​២​ខែ​កន្លងមកនេះ អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ក្រសួង​អប់រំ​បានស្នើ​ឲ្យ​គ្រឹះស្ថានសិក្សា​នានា​បង្រួម​ម៉ោង​សិក្សា គឺ​ពេលព្រឹក​ចូលរៀន​ម៉ោង ៧ ចេញ​ម៉ោង​១០ និង​ពេល​ថ្ងៃ​ចូលរៀន​ម៉ោង​១​កន្លះ ចេញ​ម៉ោង​៥​ល្ងាច​។ រដូវវស្សា​កំពុង​ឈាន​មកដល់ ក្រសួង​ស្នើ​ឲ្យ​គ្រឹះស្ថានសិក្សា​នានា​អនុវត្ត​ម៉ោង​ចូលរៀន​តាម​ធម្មតា​វិញ​គឺ​ចូល​ម៉ោង​៧ ចេញ​ម៉ោង​១១ និង​ចូល​ម៉ោង​១ ចេញ​ម៉ោង​៥​។


 
​តាម​ការបញ្ជាក់​ពី​ក្រសួង​អប់រំ ការអនុវត្ត​តាម​គោលការណ៍​សិក្សា​នៅ​ម៉ោង​ធម្មតា​វិញ ដោយសារ​កម្ពុជា​ឈានចូល​រដូវវស្សា​ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​គ្រប់​រាជធានី​-​ខេត្ត​។ ក្រសួង​ពន្យល់ថា ក្នុង​រដូវប្រាំង​កន្លង​ផុត​ទៅនេះ ក្រសួង​បានស្នើ​ឲ្យ​បង្រួម​ម៉ោង​រៀន​ដោយសារតែ​ក្រសួង​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស និង​ការរៀនសូត្រ​។​
 
​លិខិត​ចេញផ្សាយ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បង្គាប់​ការិយាល័យ​អប់រំ​ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរ​ដែនដី ទាំង​អាណាព្យាបាល​សិស្ស ត្រូវ​អនុវត្តតាម​គោលការណ៍​នេះ​៕  

Tag:
 អាកាសធាតុ​
 ​សិស្ស​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com