ជាតិ
សង្គមជាតិ
ស្ថានទូត​ម៉ាឡេស៊ី រៀបចំ​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន
06, Jun 2019 , 3:06 pm        
រូបភាព
រូបពីស្ថានទូតម៉ាឡេស៊ី
រូបពីស្ថានទូតម៉ាឡេស៊ី
ដោយ: ថ្មីៗ
​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី​ស្រាយ​បួស «Aidilfitri 2០19» ដោយមាន​ការចូលរួម​ពី​ជនជាតិ​ម៉ាឡេស៊ី​ប្រមាណ​២០០​នាក់ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកកា​ទូត​ផ្សេងទៀត​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដើម្បី​អបអរសាទរ​ចំពោះ​សាសនិក​អ៊ិ​ស្លាម ក្នុងឱកាស​បញ្ចប់​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អរគុណ​សាសនិក​ឥស្លាម​កម្ពុជា​ផងដែរ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​បាន​គាំទ្រ​ការដឹកនាំ​របស់ខ្លួន​។ 
 
Hari Raya Aidilfitri ជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ប្រតិទិន​អិស្លាម ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក​អ៊ិ​ស្លាម​ទូទាំង​ពិភពលោក​។ វា ជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស ដែល​ហៅថា «​រ៉ា​ម៉ា​ឌន​»​។ យ៉ាងហោច​មាន​រយៈពេល​៣០​ថ្ងៃ​នៃ​បុណ្យ​រ៉ា​ម៉ា​ឌន ដែល​សាសនិក​អ៊ិ​ស្លាម​ទូទាំង​ពិភពលោក ត្រូវ​តម​អាហារ​នៅពេល​ថ្ងៃ​៕ 



Tag:
 ស្ថានទូត​ម៉ាឡេស៊ី​
  អ៊ិ​ស្លាម​
  ស្រាយ​បួស​រ៉ា​ម៉ា​ឌន
© រក្សាសិទ្ធិដោយ thmeythmey.com