ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី អំពាវនាវកុំឲ្យពលរដ្ឋ ទិញរបស់ដែលមានជាតិគីមី
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យពិនិត្យនិងយកចិត្តទុកដាក់លើការទិញផលិតផលនិងចំណីអាហារគ្រប់មុខ ហើយជៀសវាងការទិញរបស់ណា ដែលមានជាតិគីមី។
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «នេះ ជាការចូលរួមទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងអ្នកដាំដុះ ដើម្បីធ្វើឲ្យប្រទេសរបស់យើង មានសុវត្ថិភាពចំណីអាហារ»។
លើសពីនេះ មេដឹកនាំកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ ធ្វើស្រែចម្ការនិងដាំដំណាំផ្សេងៗ ដោយប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី។ មេដឹកនាំរូបនេះ បន្តថា ការធ្វើដូច្នេះ ដើម្បីកាត់បន្ថយការនាំចូលផលិតផលដែលមានជាតិគីមីពីក្រៅប្រទេស៕
Tag:
ហ៊ុន សែន
ផលិតគីមី
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com