ពីនេះ ពីនោះ
«​ប្រឹក្សា​» មានន័យ​ខុសពី «​ព្រឹក្សា​»
08, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​«​ប្រឹក្សា​»​និង​«​ព្រឹក្សា​»​មាន​សូរសព្ទ​ដូចគ្នា​ពិតមែន តែ​អត្ថន័យ​ខុសគ្នា​ឆ្ងាយ​ណាស់​។ ពន្យល់​ដោយ​សម្តេច ជួន ណាត «​ប្រឹក្សា​» មានន័យថា ការពិចារណា​,​ដំណើរ​ស្ទង់​ការ​,​ការ​ល្បងមើល​ឲ្យ​ឃើញ​ពិត​,​ការពិគ្រោះ​គ្នា​, ជជែក​ពិគ្រោះគ្នា​ឲ្យ​ឃើញ​ហេតុ ឃើញ​ផល​។ ចំណែក​«​ព្រឹក្សា​» សំដៅលើ​ឈើ​ទាំងឡាយ​។ ឧទាហរណ៍​៖ ផ្លូវ​ឡើងទៅ​លើ​ភ្នំ​សម្បូរ​ទៅដោយ​ព្រៃព្រឹក្សា​ដុះ​នៅ​ជុំវិញ​។​


 
​កន្លងមក​សារព័ត៌មាន​ថ្មីៗ​ក៏បាន​ពន្យល់​ពាក្យ​ខុសគ្នា ដែលមាន​សូរសព្ទ​ដូចគ្នា​ខ្លះ​ដែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ក្លែង ខុសពី​ខ្លែង​,​ចំណោត ខុសពី​ចំណោទ​, ត្លុក ខុសពី​ថ្លុក​, ប្រមាថ ខុសពី​ប្រមាទ​,​ផ្សារ ខុសពី​ផ្សា​, លុប ខុសពី​លប់ ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com