អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​រថយន្ត BENTLEY ភ្នំពេញ រៀបចំ​ពិធី​លៀង​សាយភោជន៍​ដ៏​ពិសេស អបអរ​ខួប​១០០​ឆ្នាំ
08, Jun 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
(​រាជធានី​ភ្នំពេញ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ) ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ បាន​អបអរ​ខួប 100 ឆ្នាំ​របស់​រថយន្ត Bentley ដោយបាន​រៀបចំ​ពិធី​លៀង​សាយភោជន៍​ពិសេស នៅឯ​សាល​តាំង​លក់​រថយន្ត Bentley ភ្នំពេញ ដោយមាន​ការទទួល​ភ្ញៀវ​ដោយ​លោក ជែ​មី ស្មី​ត (Jamie Smith) នាយក​ប្រតិបត្តិការ និង​ផែនការ​លក់​របស់​រថ​យន្ត Bentley ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។
 
​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ដើម្បី​មក​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​នេះ ដោយមាន​ទាំង​ការដាក់​តាំង​បង្ហាញ​នូវ​ម៉ូ​ឌែ​ល​រថយន្ត​ល្បីៗ​បច្ចុប្បន្ន ពី Bentley រួមមាន ម៉ូ​ឌែ​ល Bentayga V8 និង ម៉ូ​ឌែ​ល Continental GT W12 ប្រភេទ​ថ្មី ។ 


 
​ពិធី​លៀង​សាយភោជន៍​នេះ គឺជា​ពិធី​បង្ហាញ​ភាពស្និទ្ធស្នាល ដែល​ក្នុងនោះ រាល់​ព័ត៌មាន​លម្អិត អំពី​ក្រុមហ៊ុន​ត្រូវបាន​យកមក​បង្ហាញ​ដោយ​ផ្ចិតផ្ចង់ និង​មានការ​រៀបរាប់​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ជំរុញ​ការស្វែងយល់ និង​បង្កើន​អារម្មណ៍​មនោសញ្ចេតនា​។ ពិធី​លៀង​សាយភោជន៍​អបអរ​នេះ ក៏មាន​បញ្ចូល​នូវ​ការសម្ដែង ការរៀបរាប់​ដំណើររឿង និង​បង្ហាញ​នូវ​ការរកឃើញ​នានា សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​ផងដែរ​។ 
 
​លោក ជែ​មី ស្មី​ត (Jamie Smith) នាយក​ប្រតិបត្តិការ និង​ផែនការ​លក់​របស់​រថ​យន្ត Bentley ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​នេះ ជាមួយនឹង​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ ដើម្បី​អបអរ​ដល់​ខួប 100 ឆ្នាំ​របស់​យើង​»​។​


 
​លោក​បាន​បន្តទៀតថា​៖«​យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​មាន​ពេលវេលា​ជួបជុំ ជាមួយ​បុគ្គល​ដែលមាន​ចំណូលចិត្ត និង​ចាប់អារម្មណ៍​នឹង​សាច់រឿង​របស់​យើង ដូច​យើង​ដែរ​។ ស្រប​ពេលដែល​រថយន្ត Bentley ឈានដល់​ខួប 100 ឆ្នាំ​របស់ខ្លួន យើង​អបអរ​ដល់​អ​តី​កាល បច្ចុប្បន្នកាល និង​អនាគតកាល​របស់​រថ​យន្ត​នេះ​»​។ 
 
​នៅពេល​មកដល់​សាល​តាំង​រថយន្ត Bentley ភ្នំពេញ ភ្ញៀវកិត្តិយស​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​ស្រា​ក្រឡុក (Cocktail) ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​ក្រុម Bentley Boys ដ៏​ល្បីល្បាញ​។ មុខម្ហូប​នីមួយៗ នៅលើ​បញ្ជី​មុខម្ហូប​សម្រាប់​ពិធី​លៀង​សាយភោជន៍​អបអរ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ជា​ការនាំ​ភ្ញៀវកិត្តិយស បានឃើញ​ពី​ដំណើរ​ដើមទង​ក្នុង​រយៈកាល 100 ឆ្នាំ​មកនេះ របស់​រថយន្ត Bentley ដោយ​ភ្ជាប់​អតីតកាល មក​បច្ចុប្បន្នកាល ឆ្ពោះទៅរក​អនាគតកាល​។ ភ្ញៀវកិត្តិយស បាន​យល់​ស្របគ្នា​ថា រឿងរ៉ាវ​នេះ​ពិតជា​បទពិសោធន៍​ពិសេស​ប្លែក​ពិតៗ និង​មិនអាច​ប្រៀប​ផ្ទឺ​ម​បានឡើយ​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ​។  
 
​ក្រុមហ៊ុន​រថយន្ត BENTLEY ភ្នំពេញ​
​ក្រុមហ៊ុន HGB Group Co.,Ltd, 
​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្ដាច់មុខ​សម្រាប់​នាំចូល ចែកចាយ និង​ជួសជុល​រថយន្ត Bentley ក្នុងប្រទេស​កម្ពុជា​
​សាល​តាំង​លក់​៖ អគារ​លេខ​37-39 មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​វាលវង់ ខណ្ឌ​7​មករា រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ​៖ +855 23 92 88 88 / +855 95 999 804​។​
 
​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​៖​អគារ​លេខ 9392 មហាវិថី​សហព័ន្ធរុស្ស៊ី (110) សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​
​ទូរស័ព្ទ​លេខ​៖ 855 95 666 080 
 
​គេហទំព័រ​ផ្លូវការ​៖ www.phnompenh.bentleymotors.com








 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 HGB
© រក្សាសិទ្ធិដោយ thmeythmey.com