មន្ត្រី​គយ​កំពង់ផែ​ព្រះសីហនុ​៣​នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ​
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
មន្ត្រី​គយ​កំពង់ផែ​ព្រះសីហនុ​៣​នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ​
08, Jun 2019 , 10:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​គយ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ចំនួន ៣​នាក់ បាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទុះ​ឆេះ​រថយន្ត ដែល​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី ៨ មិថុនា នៅ​ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អង្គភាព Fresh News ដែល​ស្រង់​សម្ដី​របស់​មន្ត្រី​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​


 
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ៣​គ្រឿង​បុក​គ្នា​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ១១​នាក់​ស្លាប់ ដោយ​ក្នុងនោះ មាន​ជន​គ្រោះ​៣​នាក់ ជា​មន្ត្រី​គយ​មាត់ច្រក​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ​។ ជន​គ្រោះជា​មន្ត្រី​គយ​ទាំងបី​ដែល​បាន​ស្លាប់​នេះ ជា​អ្នកដំណើរ​ជិះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​។ 
 
​បើតាម​លោក តាប់ លន ស្នងការរង​ខេត្តកំពង់ស្ពឺ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​វ៉ា​រថយន្ត​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​រថយន្តក្រុង​២៤​កៅអី​ដែល​កំពុងបើក​បញ្ច្រាស់​គ្នា​។​​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើនេះ កើតឡើង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៨៥-៨៦ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​ស្លាប់ និង​២​នាក់​រងរបួស​៕
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 កំពង់ស្ពឺ​
 គយ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម