អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Yako ធានា​ទិញ​វិញ​ក្នុងតម្លៃ​ដើម បើ​ស្មា​ត​ហ្វូ​ន Huawei ប្រើ Facebook ឬ Google លែង​បាន​
09, Jun 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​៨ មិថុនា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី ថ្ងៃទី​៨ មិថុនា នៅ​Hard Rock Café ដើម្បី​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ផ្សេងៗ​ពី​ផលិតផល Huawei​។​
 
​ក្នុង​សន្និសីទ​សារ​ព័រ​មាន​នោះ លោក Jonny នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Yako Technology បាន​ថ្លែងថា​ក្រុមហ៊ុន​យ៉ា​កូ នឹង​ទទួលខុសត្រូវ​ប្រសិនបើ​ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​ត Huawei ណាមួយ ដែល​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន​យ៉ា​កូ ទាំង​ម៉ូ​ឌែ​ល​ចាស់ និង​ម៉ូ​ឌែ​ល​កំពុងមាន​លក់​នៅលើ​ទីផ្សារ​មាន​បញ្ហា​ក្នុងការ​ប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map​។ ក្នុងករណី​ត្រួតពិនិត្យ ឬ​ការជួសជុល​ដោយ​ក្រុមហ៊ុន​យ៉ា​កូ រួចហើយ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​ត​នោះ​នៅតែមាន​បញ្ហា ក្រុមហ៊ុន​ធានា​ទិញ​ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​ត​នោះ​ក្នុងតម្លៃ​ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន ដោយ​អតិថិជន​គ្រាន់តែ​បង្ហាញ​វិក័យប័ត្រ​របស់ខ្លួន​។​


 
​ការអះអាង​នេះ ហាក់បីដូចជា​ធ្វើ​ឲ្យ​អតិថិជន​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត និង​មិន​ព្រួយបារម្ភ​ទៀតឡើយ លើ​ស្មា​ត​ហ្វូ​ន​ឬ​ថេ​ក​ប្លេ​ត Huawei​។ ក្រុមហ៊ុន Yako Technology បាន​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជាង​១២​ឆ្នាំ​មកហើយ​នោះ​។ ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​លើ​អតិថិជន ដើម្បី​ឲ្យ​ប្រាកដថា ពួកគេ​ទទួលបាន​បទពិសោធន៍​ល្អ​បំផុត ក្នុងការ​ប្រើប្រាស់​ផលិតផល Huawei ដោយមាន​ការពេញចិត្ត និង​តែងតែ​ផ្តល់​សេវាកម្ម​នានា បន្ទាប់ពី​ការលក់​ជូន​អតិថិជន​។​
 
​ប្រសិនបើ​អ្នក ឬ​មិត្តភក្តិ​របស់​អ្នក ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​ត Huawei មាន​បញ្ហា​ទាំងនេះ អ្នក​អាច យក​ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​ត​នោះ ទៅ​ហាង​ទូរ​សព្ទ​ដែល​អ្នក​បាន​ទិញ​។ ក្រុមការងារ​របស់​ក្រុមហ៊ុន Yako នឹង​ត្រួតពិនិត្យ និង​ផ្តល់​ដំណោះស្រាយ​ដូច​អ្វីដែល​បាន​សន្យា​។ ដូច្នេះ​សូម​អតិថិជន​ទាំងអស់ កុំ​បារម្ភ​ឲ្យ​សោះ​ថា ស្មា​ត​ហ្វូ​ន ឬ​ថេប​ប្លេ​តរបស់​អ្នក នឹង​ក្លាយជា​ដុំថ្ម ដូច​ពាក្យ​ពាក្យ​ចចាមអារ៉ាម​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com