ជាតិ
អ្នកខ្លះ​សរសេរ «​ឈី​លី​» ប៉ុន្តែ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ណែនាំ​ឲ្យ​សរសេរ «​ស៊ី​លី​»
13, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ស៊ី​លី​» ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​តំបន់​អាម៉េរិក​ឡាទីន ដោយ​ពលរដ្ឋ​ខ្មែរ​ស្គាល់​ភាគច្រើន​តាមរយៈ​វិស័យ​កីឡាបាល់ទាត់​។ ប្រទេស​នេះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Chili» និង «Chile» សម្រាប់​ភាសា​បារាំង​។​



​កន្លងមក ដោយ​យកតាម​សូរសៀង​ជា​ភាសា​អង់គ្លេស ពលរដ្ឋ​ខ្មែរ​មួយ​និយម​សរសេរថា «​ឈី​លី​» ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី បាន​តម្រូវ​ឲ្យ​ឯកភាពគ្នា​សរសេរ «​ស៊ី​លី​»​។​

​ក្រុង​របស់​ប្រទេសមួយ​នេះ គឺ Santiago ដោយសារ​ខ្មែរ​សរសេរថា «​សាន់ត្យាហ្គោ​»​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕



Tag:
 ឈ្មោះប្រទេស
  ស៊ីលី
  សាន់ត្យាហ្គោ
© រក្សាសិទ្ធិដោយ thmeythmey.com