អាមេរិក​ប្រាប់​កម្ពុជា​ពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ GSP
ជាតិ
សេដ្ឋកិច្ច
អាមេរិក​ប្រាប់​កម្ពុជា​ពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ GSP
11, Jun 2019 , 8:59 am        
រូបភាព
​លោក Karl Ehlers (​កាល អ៊ី​លើ​) ឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក បានបង្ហាញ​ពី​ផលប្រយោជន៍​ជាច្រើន​ដែល​ជួយ​ជំរុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​ការកើនឡើង​តាមរយៈ​កម្មវិធី​អនុគ្រោះ​ពន្ធ GSP របស់​រដ្ឋាភិបាល​អាមេរិក​។ នេះ​បើ​យោងតាម​ការលើកឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។

 
​លោក Karl Ehlers បាន​និយាយថា​៖«​ប្រទេស​កម្ពុជា ជា​ប្រទេស​ទទួលផល​ធំ​ទី​៨ ពី​កម្មវិធី GSP ហើយ​ការរីកចម្រើន​នេះ​ផងដែរ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា​»​។ 
 
​ជាការ​ឆ្លើយ​តប លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​ទទួលស្គាល់​ពីសា​រៈ​សំខាន់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ GSP ផងដែរ​។ ដោយ​លោក​បានលើកឡើង​ពី​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អាមេរិក​មានការ​កើនឡើង​ជា​លំដាប់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ដែលមាន​ទំហំ​ប្រមាណ​ជិត ៥០០ លាន​ដុល្លារ ហើយ​តាមរយៈ​កម្មវិធី​មួយ​នេះ​ក៏បាន​ជួយ​ជំរុញ​ឲ្យ​វិនិយោគិន​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ 
 
​លោក​បាន​និយាយថា​៖«​ការផ្ដល់​ការអនុគ្រោះ​ពន្ធគយ​នេះ ក៏បាន​ទាក់ទាញ​វិនិយោគិន​អាមេរិក​ផងដែរ ដូចជា​ក្រុមហ៊ុន​ផលិត​កាបូប​ប្រណិត​ម៉ាក Tumi ជាដើម​»​។​
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​រប​ន្តែ​ម​ទៀត​ដើម្បី​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​។​
 
​គួររម្លឹកថា នាពេល​ថ្មីៗ​នេះ​សមាជិកសភា​អាមេរិក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ដក ឬ​ព្យួរ​ប្រព័ន្ធ​ពី​កម្ពុជា​វិញ ដោយបាន​អៈ​អាង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិ​ទិ្ធ​មនុស្ស និង​ប្រជាធិបតេយ្យ​៕

Tag:
 អាមេរិក​
  GSP
  លោក ប៉ាន សូរ​ស័​ក្កិ​
© រក្សាសិទ្ធិដោយ thmeythmey.com