ជាតិ
ធនាគារ ប្រេដ លើកទឹកចិត្តឲ្យប្រើថង់បរិស្ថាន ជំនួសថង់ប្លាស្ទិក
11, Jun 2019 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ជំនួសថង់ប្លាស្ទិក។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងចែកចាយថង់បរិស្ថាន (អេកូ) ដោយឥតគិតថ្លៃ ដល់សាធារណជនគ្រប់រូប នៅតាមសាខានានារបស់ធនាគារ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី៣ មិថុនាតទៅ។ របាយការណ៍របស់ទីភ្នាក់ងារអភិវឌ្ឍនៃអង្គការសហប្រជាជាតិ UNDP ធ្លាប់បានបង្ហាញថា ថង់ប្លាស្ទិកមួយត្រូវការពេលតែ៥វិនាទីប៉ុណ្ណោះដើម្បីផលិត ហើយយើងប្រើប្រាស់វាប្រហែល៥នាទីរួចបោះចោល។ តែថង់ប្លាស្ទិកដែលគេបោះចោលនោះ បំពុលបរិស្ថាន និងមហាសមុទ្ររយៈពេល៥០០ឆ្នាំ។


 
ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ធនាគារ ប្រេដ ប៊ែង ខេមបូឌា  បានលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ថង់បរិស្ថាន (អេកូ) ជំនួសថង់ប្លាស្ទិក។ ថង់ប្លាស្ទិក មានសារធាតុគីមីពុល មានអាយុកាលវែង មិនងាយរលាយរហូតដល់ជាង៥០០ឆ្នាំ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ។
  


បើយោងតាមរបាយការណ៍ ពលរដ្ឋកម្ពុជាម្នាក់ ប្រើប្រាស់ថង់ប្លាស្ទីកជាមធ្យមមានចំនួន ២០០០ថង់ក្នុងមួយឆ្នាំ ដែលជាចំនួនដ៏ច្រើនបើប្រៀបធៀបនឹងបណ្ដាប្រទេសនៅអឺរ៉ុប។ សម្រាប់លោកអ្នក ចង់បានថង់បរិស្ថាន សូមអញ្ជើញទៅទទួលនៅតាមសាខានានារបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា៕




Tag:
 ថង់
  ប្លាស្ទិក
  បរិស្ថាន
  អេកូ
© រក្សាសិទ្ធិដោយ thmeythmey.com