អត្ថបទពាណិជ្ជកម្ម
អ្នក​ប្រើ​ផាយ​ផេ​អាច​ទូទាត់​ប្រាក់​សម្រាប់​សេវា​ធ្វើដំណើរ Mekong Discovery (​ហ្វ្លា​យ ប៊ុ​ក​ឃី​ង សេន​ធ័​រ និង AirAsia Travel & Service Centre)
11, Jun 2019 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ផាយ​ផេ សហការ​ជាមួយ ក្រុមហ៊ុន Mekong Discovery Co. Ltd. បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ផាយ ផេ អាច ទូទាត់​ប្រាក់ សម្រាប់​សេវា​ធ្វើដំណើរ​របស់ Mekong Discovery (​ហ្វ្លា​យ ប៊ុ​ក​ឃី​ង សេន​ធ័​រ និង AirAsia Travel & Service Centre)  តាមរយៈ​ការប្រើប្រាស់ គណនី ផាយ ផេ ឬ WeChat របស់ខ្លួន​។
 
​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​មួយ នេះ​មានការ​ចូលរួម​ពី​សំណាក់ លោក ថូ​ម៉ាស ផូ​កូ​នី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផាយ ផេ និង ឩ​ក​ញ៉ា​ឫទ្ធី សំណាង ប្រធាន​ក្រុមហ៊ុន​ផាយ ផេ ចាប់ដៃ​ជាមួយនឹង​លោក លីម វ៉េង​សេង និង​លោក Chong Yap Foo មកពី​ក្រុមហ៊ុន Mekong Discovery Co. Ltd. ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន ipay88 ផងដែរ​។ 
 
​គួររំលឹកថា ផាយ ផេ ដែលជា​កម្មវិធី​ទូទាត់​ប្រាក់​មិន​ប្រើ ក្រដាសប្រាក់ ឈានមុខ​គេ​របស់​កម្ពុជា​នោះ បច្ចុប្បន្ន ផ្តល់​ការទូទាត់​ដល់​ពាណិជ្ជករ​ច្រើន ជាង​៤០០០​នាក់ នៅតាម​ហាង​កាហ្វេ​នានា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត សេវា ធ្វើដំណើរ របៀបរបប​រស់នៅ បង់​ធានារ៉ាប់រង កោស​កាត​ទូរស័ព្ទ ទិញ​ជំ​និ​ញ បង់​វិកយបត្រ​ទឹក​-​ភ្លើង និង សេវា​ទូទាត់​ជាច្រើន​ទៀត​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)   

© រក្សាសិទ្ធិដោយ thmeythmey.com