FIFA
កីឡាជាតិ
ជាតិ
ជម្រុះបឋម World Cup ជើងទីពីរ៖ កម្ពុជារក្សាជម្រើសដំបូងរបស់ខ្លួនដដែល ឆេង ម៉េង, គួច សុគម្ភៈ និងសេត រ៉ស៊ីប រក្សាស្ថិតក្នុងបញ្ជីជម្រើស១១នាក់ដំបូង ដូចកីឡាករ៩រូបទៀត
× សមាសភាព១១នាក់ដំបូងរបស់កម្ពុជា ត្រូវបានរក្សាដដែលដូចកាលពីជំនួបជើងទីមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី៦ ខែមិថុនា ដែលកម្ពុជាបានយកឈ្នះប៉ាគីស្ថាន ២-០។ ជំនួបជើងទីពីរនៃវគ្គជម្រុះបឋម World Cup នារាត្រីនេះ ប្រព្រឹត្តទៅនៅកីឡដ្ឋាន Hamad bin Khalifa Stadium ក្រុងដូហា ប្រទេសកាតា ដែលប៉ាគីស្ថានយកធ្វើជាទឹកដី។
ជម្រើសជាតិកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម, អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា, អ៊ុក សុវណ្ណ, ឆេង ម៉េង, កែវ សុខផេង។
ជម្រើសដំបូងប៉ាគីស្ថាន៖ Yousuf Butt (អ្នកចាំទី), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir។
Tag:
ជម្រើសជាតិ
Asian Cup
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com