អស្ចារ្យ​! អតិថិជន nova3 សេ​រ៊ី ដល់​ទៅ​បីនាក់ ឈ្នះ​រង្វាន់​ព្រម​គ្នា​ពី Huawei លើក​នេះ​!
អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​! អតិថិជន nova3 សេ​រ៊ី ដល់​ទៅ​បីនាក់ ឈ្នះ​រង្វាន់​ព្រម​គ្នា​ពី Huawei លើក​នេះ​!
12, Jun 2019 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៩ ៖ ក្រុមហ៊ុន Huawei នៅតែ​បន្ត​ស្វែងរក​អតិថិជន​ដែលមាន​សំណាង ពី​ការចាប់​រង្វាន់​ប្រូ​ម៉ូ​សិន ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ Mazda 2 ដែល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​៧ នៅ​ស្ថានីយទូរទស្សន៍ MYTV និង​មានការ​ផ្សាយ​ផ្ទាល់​លើ Facebook page Huawei Mobile និង MYTV​។
 
​អតិថិជន​ដែលមាន​សំណាង​ទាំងបី​រូប​ក្នុង​ការចាប់​រង្វាន់​លើក​នេះ មានដូចជា​៖ អតិថិជន​ឈ្នះ​ម៉ូតូ Zoomer X មួយ​រង្វាន់ គឺ​ឈ្មោះ សុវណ្ណ ណា​រ៉ា​មៀ​ច ទិញ​ស្មា​ត​ហ្វូ​ន Huawei nova3i នៅ​ហាង ស៊ីវ អេង អតិថិជន​ឈ្នះ​ទូរទស្សន៍ Smart TV 1 រង្វាន់ ឈ្មោះ ធ​ង ចាន់នី ទិញ​ស្មា​ត​ហ្វូ​ន Huawei nova3i នៅ​ហាង តា​យ ឈៀង និង​ទូរទស្សន៍​មួយ​រង្វាន់​ទៀត គឺ​ឈ្មោះ ព្រំ សុខា​នី ទិញ​ស្មា​ត​ហ្វូ​ន Huawei nova3 Lite ពី​ហាង ថៃ សេង​។ ពិសេស​មែនទែន​! អតិថិជន​ដែល​បានឈ្នះ​ពី​ការចាប់​រង្វាន​លើក​នេះ គឺ​សុទ្ធតែ​អតិថិជន nova3 សេ​រ៊ី​! 


 
​ក្រៅពី​ការចាប់​រង្វាន់​នេះ ក្រុមហ៊ុន​ក៏មាន​បានប្រគល់​រង្វាន់ ជូន​អតិថិជន​ដែល​បានឈ្នះ​ពី​ការចាប់​លើក​ទី ៦ ផងដែរ​ដូចជា​អ្នកឈ្នះ​ទូរទស្សន៍​ទាំង​ពីររូប ព្រមទាំង​អ្នកឈ្នះ​ទូរទស្សន៍​មួយគ្រឿង​ទៀត​ដែល​ឈ្នះ កាលពី​ការចាប់​រង្វាន់​លើក​ទី​៥​។ ពួកគាត់​សប្បាយ​ចិត្តខ្លាំង​មែនទែន ប៉ុន្តែ​ដំបូង​ឡើយ នៅពេលដែល​ក្រុមហ៊ុន​ធ្វើការ​ទំនាក់ទំនង​ទៅ ពួកគាត់​ដូចជា​មិនសូវ​ជឿ​ប៉ុន្មាន​ទេ​។ 
 
​ចង់​មានសំណាង​ដូច​ពួកគាត់​អត់​? គ្រាន់តែ​ទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ​5s ឫ P30 Lite ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យកទៅដាក់​នៅ​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ អ្នកនឹង​មានឱកាស​ចូល​រួម​ការចាប់​រង្វាន់​។ 


 
​ប្រញាប់​ឡើង ការចាប់​ឆ្នោត​នៅសល់តែ​ពីរលើក​ទៀត​ប៉ុណ្ណោះ ហើយ​ការចាប់​រង្វាន់​ធំ​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវការ​របស់ Huawei Mobile Mazda Cambodia និង MYTV​។ 
 
​យើង​នឹង​ឈប់​ទទួល​សន្លឹកឆ្នោត ត្រឹម​ថ្ងៃ 23 មិថុនា ខាងមុខនេះ​! គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មានតម្លៃ​ត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3​តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ    $339​។ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​! 












 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile 
Youtube Channel: https://bit.ly/2wTMMJL
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម