ជាតិ
EDC ផ្អាក​អគ្គិសនី ពីថ្ងៃ​ទី​១៣-១៦ ក្នុង​តំបន់​ខ្លះ នៅ​ភ្នំពេញ និង​ខេត្តកណ្ដាល
13, Jun 2019 , 8:59 am        
រូបភាព
រូបភាពពីអគ្គិសនីកម្ពូជា
រូបភាពពីអគ្គិសនីកម្ពូជា
​អគ្គិសនី​កម្ពុជា (EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ដើម្បី​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ តាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។


 
​ថ្ងៃទី​១៣ នឹង​ផ្អាក​នៅ​សង្កាត់​អូរ​បែកក្អម សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង សង្កាត់​ឃ្មួញ សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣ សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ សង្កាត់​ព្រៃ​ស (​ភ្នំពេញ​) និង​សង្កាត់​កំពង់​សំណាញ់ (​ខេត្តកណ្ដាល​)​។ 
 
​ថ្ងៃទី​១៤ នឹង​ផ្អាក​នៅ សង្កាត់​ចោមចៅ​ទី​១ (​ភ្នំពេញ​) និង ឃុំ​ឆក់​លើ​នាង ឃុំ​ក្រាំង​ម្កាក់ ឃុំ​ព្រៃ​ពួច ឃុំ​លំហាច និង​ឃុំ​ដំណាក់​អំពិល (​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​)​។ 
 
​ថ្ងៃទី​១៥ នឹង​ផ្អាក​នៅ សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​អូរ​បែកក្អម និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ (​ភ្នំពេញ​)​។ 
 
​ថ្ងៃទី​១៦ នឹង​ផ្អាក​នៅ សង្កាត់​សំរោង សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោងក្រោម (​ភ្នំពេញ​)៕
 

Tag:
 EDC
  ផ្គត់ផ្គង់​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com