ជាតិ
នយោបាយជាតិ
លោក នួន ផា បន្តធ្វើប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ខណៈហ្វ៊ុនស៊ិនប៉ិចមានសមាជិក១នាក់ថ្នាក់ខេត្ត និង៦នាក់ថ្នាក់ស្រុក
× ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ បានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី១២ ខែមិថុនា ក្នុងពិធីផ្លូវការមួយក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ទមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក នួន ផា នៃគណបក្សប្រជាជនកម្ពុជា បន្តតំណែងជាប្រធានក្រុមប្រឹក្សាអាណត្តិថ្មី ហើយក្នុងចំណោមសមាជិក២៦នាក់របស់លោក មានស្រី៥នាក់។ លោក ឯម សំអឿន ជាសមាជិកតែម្នាក់គត់ពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងតំណែងក្រុមប្រឹក្សាខេត្តកណ្តាល។
សម្រាប់តំណែងក្រុមប្រឹក្សាក្រុង ស្រុក ទាំង១១ទូទាំងខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបាន២១៥អាសនៈ (ស្រី៤៤នាក់) ខណៈហ្វ៊ុនស៊ិនប៉ិច បាន៦អាសនៈ ដោយ២នៅស្រុកលើកដែក និង៥ទៀតនៅស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកអង្គស្នួល និងក្រុងតាខ្មៅ។
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com